ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្ដេជ្ញាការពារអាមេរិក ពីការវាយប្រហារភេរវកម្ម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងសារមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនៅមុនថ្ងៃគម្រប់ខួប ២០ ឆ្នាំនៃការវាយប្រហារ ភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសរបស់លោក ក្នុងការក្រោកឈរប្រឆាំងនឹងជនណាម្នាក់ ដែលចង់ធ្វើឱ្យអន្តរាយ ដោយរំលឹកពីឯកភាពជាតិ ដែលលោកបានឃើញ ការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ សោកនាដកម្មមួយនេះ។

លោកបៃដិន បានឲ្យដឹងនៅក្នុងសារវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញ សង្គមធ្វីតធឺរថា“ យើងក៏បានឃើញនូវអ្វី ដែលកម្រមានដែរ ដែលជាអារម្មណ៍ពិតនៃការរួបរួមជាតិ ការរួបរួមគ្នា និងភាពរឹងមាំសមត្ថភាពក្នុងការស្តារ និងជួសជុលនៅពេលមានរបួស” ។

លោកបានបន្ថែមថា“ ការរួបរួម និងសេវាកម្មក្នុង ពេលវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឈានដល់ការបម្រើ និងការពារនៅចំពោះមុខភេរវកម្ម នោះនឹងមិនឈប់នោះទេថ្ងៃនេះ ថ្ងៃស្អែក ពីការការពារអាមេរិក” ។

សារនេះត្រូវបានបញ្ចេញខណៈដែលលោក បៃដិន មិនមានគម្រោងថ្លែងសុន្ទរកថា នៅថ្ងៃសៅរ៍នេះទេ នៅពេលដែលលោកទៅមើលទីតាំងទាំង៣ ដែលរងផលប៉ះពាល់ ដោយការវាយប្រហារភេរវកម្ម ដើម្បីរំលឹកដល់ការស្លាប់ជិត ៣,០០០ នាក់នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ នេះបើយោងតាមសេតវិមាន ។

ប្រធានាធិបតីបានលើកឡើងថា“ រំលឹកដល់គ្រួសាររបស់មនុស្ស ២,៩៧៧ នាក់មកពីជាង ៩០ ប្រទេស ដែលបានស្លាប់នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ អាមេរិក និងពិភពលោក រំលឹកដល់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក”។ ជនរងគ្រោះនៃការវាយប្រហារនោះ ក៏រួមមានជនជាតិជប៉ុន ២៤ នាក់ផងដែរ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top