ព័ត៌មានអន្តរជាតិ

សត្វបុរេប្រវត្តិ មានធ្មេញផ្អែម ! ប្រភេទសត្វស្រដៀង កំប្រុករស់នៅកាលពី ៥៤ លានឆ្នាំមុន ស៊ីផ្លែឈើមានជាតិស្ករ ជាហេតុការណ៍ដំបូង សម្រាប់ថនិកសត្វ

តូរ៉ុនតូ ៖ ហេតុការណ៍មួយសម្រាប់ប្រភេទសត្វមានធ្មេញប្រហោងធ្មេញ នៃថនិកសត្វ ដែលស្គាល់មុន ត្រូវបានគេ រកឃើញលើ ប្រភេទសត្វ ដែលមានរាងដូចកំប្រុក បានរស់ នៅកាលពី ៥៤ លានឆ្នាំមុន ហើយជាសត្វចូល ចិត្តស៊ីផ្លែឈើផ្អែម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សំណាកហ្វូស៊ីល របស់សត្វដែលរស់ នៅលើដើម ឈើសម័យបុរេប្រវត្តិ-Microsyops latidens ត្រូវបានវិភាគ ដោយក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Toronto Scarborough ។ ពួកគេបានរកឃើញ ថា ៧,៥ ភាគរយ នៃហ្វូស៊ីលទាំងអស់ដែលពួកគេបានសិក្សា មានប្រហោងធ្មេញ ដោយស្រទាប់ខ្លះមានប្រេកង់ ធំជាងវត្ថុដទៃទៀត ។

សកម្មភាពបង្ហាញថា របបអាហាររបស់ Microsyops latidens ប្រែប្រួលតាមពេលវេលា រវាងអាហារ ដែលមានជាតិស្ករខ្ពស់ និងទាប ។ ការសិក្សានេះ ត្រូវបានធ្វើឡើងដោយអ្នកបុរាណវិទូKeegan Selig និងMary Silcox មកពីសាកលវិទ្យាល័យ Toronto Scarborough ។ លោកបាននិយាយថា ប្រហោងធ្មេញ ឬជំងឺដង្កូវស៊ីធ្មេញគឺ ជាជំងឺទូទៅក្នុងចំណោមមនុស្ស សម័យថ្មី ដែលជះឥទ្ធិពលស្ទើរ តែគ្រប់មនុស្សពេញវ័យ ។

ប្រហោងធ្មេងត្រូវ បានគេប្រើ ដើម្បីសិក្សាពីការផ្លាស់ប្តូរ របបអាហាររបស់មនុស្សយើង តាមពេលវេលាដោយផ្អែក ទៅលើការចងភ្ជាប់រវាងឧប្បត្តិហេតុ នៃជំងឺដង្កូវស៊ីធ្មេញ និង របបអាហារសម្បូរកាបូអ៊ីដ្រាត ។ ទោះយ៉ាងណាជំងឺនេះ មិនមានតែមួយ ចំពោះប្រភេទ សត្វរបស់យើងទេ ក្នុងចំណោមសត្វស្វា គ្មានស្រដៀងមនុស្ស ក៏មានការប្រែប្រួល នៃប្រហោងធ្មេងទាក់ទង នឹងរបបអាហារដែរ ។

សូចនាករនេះអាចផ្តល់ នូវយន្តការសម្រាប់ការ សិក្សាអំពីរបបអាហារ នៅក្នុងបរិបទទូលំទូលាយ និងតាមរយៈភូមិសាស្ត្រ ។ សម្រាប់ការសិក្សារបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ បានវិភាគទៅលើហ្វូស៊ីលធ្មេញ និងផ្នែកថ្គាមសរុបចំនួន ១.០៣ ត្រូវបានគេរកឃើញ នៅក្នុងអាងទឹក Bighorn ខាងត្បូងនៃរដ្ឋ Wyoming នៅសហរដ្ឋអាមេរិក ៕ដោយ៖លី ភីលីព

Most Popular

To Top