ព័ត៌មានអន្តរជាតិ

សំណង់វិហារ ដ៏អស្ចារ្យ នៃVilna ត្រូវបំផ្លាញ ដោយណាស៊ី និងសូវៀត រកឃើញធ្លាប់គេស្គាល់ ជាក្រុងយេរូសាឡឹម នៃប្រទេសលីទុយអានី

លីទុយអានី ៖ អ្នកបុរាណវិទូបាននិយាយថា សំណង់អាគារវិហារ ដ៏អស្ចារ្យ នៃទីក្រុងVilna នៅប្រទេសលីទុយអានី ដែលគេគិតថា ត្រូវបានបំផ្លាញ ដោយពួកលីទុយអានី និងសូវៀត រកឃើញ បន្ទាប់ ពីពួកគេជីករុករក នៅកន្លែងសាស នានាពេលថ្មីៗ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកបុរាណវិទូ បានរកឃើញអដ្ឋិធាតុ និងទូកនៅសេសសល់ដែលជាសាលប្រជុំ សម្រាប់ការអធិស្ឋានរួម ជាមួយទ្រនិចពណ៌ប្រាក់ ‘ដូចមម្រាម់ដៃ’ ត្រូវបានប្រើក្នុង អំឡុងពេល Torah ។ កម្រាលឥដ្ឋរាបស្មើ ដែលគ្មានឯកសារពីមុនបង្កើត ជាលំនាំព្រះអាទិត្យ ត្រូវបានគេ រកឃើញ នៅពីមុខទូក ប៉ុន្តែការរកឃើញដ៏អស្ចារ្យបំផុតមួយ គឺជណ្តើរដ៏គួរឲ្យចាប់អារម្មណ៍មួយ គូត្រូវបានគេឃើញលើរូបថត ដែលបានថតនៅពេលសាលាប្រជុំ កំពុងដំណើរការ។

លោកវេជ្ជបណ្ឌិត Jon Seligman ដឹកនាំការជីករុករកជនជាតិ អ៊ីស្រាអែល-លីទុយអានី បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ជីវិតជនជាតិជ្វីហ្វរាប់រយឆ្នាំ នៅទីក្រុងVilna ត្រូវបានបំផ្លាញ ក្នុងកំឡុងពេល នៃការសម្លាប់រង្គាល ហើយវិហារដ៏ធំ ត្រូវបានប្លន់ និងដុតដោយពួកណាស៊ី និងក្រោយមក ដោយអាជ្ញាធរសូវៀត ។

ព្រះវិហានៃទីក្រុងVilna គឺជាកន្លែងសាសនា ដែលចំណាស់ជាងគេ និងសំខាន់បំផុតមួយនៃសាសនាយូដាអឺរ៉ុបខាងកើត ហើយត្រូវបានគេស្គាល់ថា ជា ‘ក្រុងយេរូសាឡឹមភាគខាងជើង’ ។ វាត្រូវបានសាងសង់ នៅទសវត្សឆ្នាំ ១៦០០ ប៉ុន្តែក្រោយមកត្រូវបានដុត ដោយពួកណាស៊ីកំឡុង សង្គ្រាមលោកលើកទី ២ ហើយបន្ទាប់មកត្រូវបានបំផ្លាញ ដោយសូវៀតនៅឆ្នាំ ១៩៥៦ ។

បុរាណវិទូបានធ្វើការនៅទីតាំងនេះ អស់រយៈពេល ៦ ឆ្នាំហើយពីមុនបានរកឃើញតុមួយ ដែលតូរ៉ាត្រូវបានអាន ។ ការជីកថ្មីនេះបានបង្ហាញ ពីកម្រាលឥដ្ឋដ៏អស្ចារ្យជណ្តើរ២ និង សសរធំ ៗ ដែលទ្រទ្រង់ដំបូលសាលាប្រជុំ ៕ដោយ៖លី ភីលីព

Most Popular

To Top