ព័ត៌មានអន្តរជាតិ

អ្នកវិភាគ ៖ វត្តមានទ័ពអាមេរិក នៅស៊ីរី នឹងធ្វើឲ្យអស្ថេរភាព ជាជាងសន្តិភាព

ដាម៉ាស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថា មានការលើកឡើងជាច្រើន ពីសំណាក់អ្នកជំនាញ
នយោបាយ ក្នុងស្រុករបស់ស៊ីរីអំពីវត្តមាន របស់កងកម្លាំង របស់អាមេរិក នៅក្នុងប្រទេស របស់ខ្លួនគឺជារឿង ដែលមិនល្អនោះឡើយ ។

អ្នកជំនាញទាំងនោះ បានមើលឃើញថា វត្តមានរបស់កងកម្លាំង សហរដ្ឋអាមេរិកដោយមិនមានទទួលស្គាល់ ដោយរដ្ឋាភិបាលរបស់ស៊ីរី
តាំងតែពីឆ្នាំ២០១៤នោះ គឺមិនបានឆ្លុះបញ្ចាំង អំពីសន្តិភាពនោះឡើយ ប៉ុន្តែវានឹងអាចបង្កើនទៅអស្ថេរភាព នៅក្នុងប្រទេសជំនួសវិញប៉ុណ្ណោះ។

នៅក្នុងប្រទេសស៊ីរី ការឈ្លានពានរបស់អាមេរិក គឺផ្អែកតែទៅលើឡេស ដែលខ្លួនតែងតែនិយាយថា ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំង
ទៅនឹងក្រុមជ្រុលនិយម IS ដែលកន្លងមកត្រូវបានគេមើលឃើញថា បានកើតឡើង ដោយសារតែលុកលុយរបស់អាមេរិក នៅក្នុងប្រទេស
អ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ។

ក្រៅពីនោះពួកអ្នកជំនាញ បានបញ្ជាក់ទៀតថា មិនមានអ្វីជាអាថ៍កំបាំងឡើយដែរថា អាមេរិកគឺជាអ្នកគាំទ្រពីក្រោយ ទៅដល់កងកម្លាំងប្រយុទ្ធ
ខុសច្បាប់ឃឺដដែលកំពុង មានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីបង្កើតទៅជាតំបន់ស្វ័យភាពមួយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top