ព័ត៌មានអន្តរជាតិ

ឥណ្ឌា រំពឹងវិនិយោគ របស់អូស្ត្រាលី បន្ថែមទៀត លើវិស័យការពារជាតិ

បរទេស ៖ ប្រទេសឥណ្ឌា និងអូស្ត្រាលី កាលពីថ្ងៃសុក្រ បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកឱកាសពង្រឹង កិច្ចសហប្រតិបត្តិការ ផ្នែកវិស័យការពារជាតិ ខណៈដែលឥណ្ឌា បានបង្ហាញ ការរំពឹងទុកថា នឹងមានក្រុម អ្នកវិនិយោគផ្នែក វិស័យនេះកាន់តែច្រើន បន្ថែមទៀត ជាពិសេសបញ្ហាសន្តិសុខ តាមដែនទឹកនៅក្នុងតំបន់ឥណ្ឌូបាស៊ីហ្វិកផងដែរ ខណៈដែលចិនកំពុងបង្កើន ឥទ្ធិពលរបស់ខ្លួននៅទីនោះ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌា Rajnath Singht បានបញ្ជាក់ថា មានឱកាសជាច្រើនសម្រាប់ឥណ្ឌា និងអូស្ត្រាលី ក្នុងការចូលរួមគ្នាលើកិច្ចការងារ អភិវឌ្ឍនិងផលិត បច្ចេកវិទ្យាយោធា និងការពារជាតិ និងក៏ដូចជាសកម្មភាពគាំទ្រជាច្រើន ក្នុងការដឹកជញ្ជូនផងដែរ ។

នៅក្នុងអំឡុង នៃការជួបជុំគ្នាជាមួយនឹងរដ្ឋមន្ត្រីក្រសួង ការពារជាតិអូស្ត្រាលី លោក Peter Dutton លោក Singht បានបន្តទៀតថា ឥណ្ឌាបានប្តេជ្ញាចិត្ត ក្នុងការបង្កើន ភាពជាដៃ គូរវាងគ្នា ជាមួយនឹងអូស្ត្រាលី សម្រាប់បញ្ហា សន្តិសុខផងដែរ ទាំងនៅក្នុងប្រទេស និងតំបន់ទាំងមូល។

គួរឲ្យដឹងដែរ ថា ឥណ្ឌាគឺជាអតិថិជន ដែលចំណាយលុយ រាប់រយលានដុល្លារ ក្នងការទិញសព្វាវុធ ជារៀងរាល់ឆ្នាំហើយបច្ចុប្បន្នខ្លួនកំពុងព្យាយាម ធ្វើការឲ្យមានភាព ចម្រុះទៅលើសព្វាវុធរបស់ខ្លួនខុស ពីសម័យ សហភាព សូវៀត ដែលភាគច្រើន គឺពឹងផ្អែកទៅលើ ប្រទេសកម្មុយនីសមួយ នេះហើយងាកមកការទិញ ពីបណ្តាប្រទេសអ្នកផលិតធំៗ លើលោកបូករួម ទាំងអាមេរិកផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top