ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ ៖ ការធ្វើលំហាត់ប្រាណទៀង ទាត់អាចកាត់បន្ថយហានិភ័យ នៃការវិវត្ត ទៅជាជំងឺសរសៃ ប្រសាទប្រហែល ៦០%

ស៊ុយអែត ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា នៅពេលលោកអ្នកមានអារម្មណ៍ ចង់ចាប់ផ្តើមធ្វើការ លំហាត់ប្រាណ បន្ទាប់ពីអ្នកចង់កាត់បន្ថយ កម្រិតនៃការថប់បារម្ភរបស់អ្នក ក្រោយអ្នកជួបបញ្ហាបង្កឲ្យ មានអាចមានជំងឺ សរសៃប្រសាទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវ ជ្រាវជនជាតិ ស៊ុយអែត បានប្រៀបធៀបមនុស្សចូលរួម ក្នុងការជិះស្គីឆ្លងប្រទេស ចម្ងាយឆ្ងាយជាទម្រង់ នៃការធ្វើលំហាត់ប្រាណ ជាមួយសមាជិក ដែលមិនមែន ជាអ្នកជិះស្គី នៃប្រជាជនទូទៅ ។ អ្នកស្រាវជ្រាវបានរកឃើញថា សកម្មភាពកាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺថប់ បារម្ភប្រហែល ៦០ ភាគរយជាទូទៅ ចំពោះបុរស និងស្ត្រី ។

ការសិក្សាបានយក ចិត្តទុកដាក់ ជាពិសេសទៅលើការជិះស្គីទម្រង់ នៃការធ្វើលំហាត់ប្រាណណាមួយ អាចកាត់បន្ថយ ការថប់បារម្ភ ប៉ុន្តែអ្នកជំនាញ មិនដឹងច្បាស់ អំពីរបៀបនោះទេ ។ ជំងឺថប់បារម្ភ ជាធម្មតាវិវត្តដំបូង នៅអាយុរបស់មនុស្ស ត្រូវបានប៉ាន់ប្រមាណថា មានផលប៉ះពាល់ប្រហែល ១០ ភាគរយនៃប្រជាជនពិភពលោក ។ ពួកគេក៏មានចំនួនទ្វេដងចំពោះស្ត្រី បើប្រៀបធៀបទៅនឹងបុរស ។

ការសិក្សានេះត្រូវបានធ្វើឡើង ដោយMartina Svensson និង Tomas Deierborg នៅនាយកដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រពិសោធន៍ នៃសាកលវិទ្យាល័យ Lund ។ អ្នកស្រាវជ្រាវទាំង២នាក់ បានតាមដានបុគ្គលសរុបចំនួន ៣៩៥.៣៦៩ នាក់ទាំងអ្នកជិះស្គី និងមិនមែនអ្នកជិះស្គីរហូតដល់ ២១ ឆ្នាំ ។

លោក Svensson បានប្រាប់ម៉ែលអនឡាញថា យើងបានស៊ើបអង្កេតថា តើអ្នកជិះស្គីទាំងនេះប៉ុន្មាននាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានបញ្ហាថប់ បារម្ភ បើប្រៀបធៀបទៅនឹងមនុស្ស ដែលមានភេទដូចគ្នា និងអាយុនៅក្នុងប្រជាជនទូទៅ ។ យើងបានរកឃើញថា ក្រុមដែលមាន របៀបរស់នៅ សកម្មជាងមានហានិភ័យទាបជាង ៦០ ភាគរយ នៃការវិវត្តទៅជាជំងឺថប់បារម្ភ ក្នុងរយៈពេលតាមដានរហូតដល់ ២១ ឆ្នាំ។
ចំនួនពិតប្រាកដ អាស្រ័យ លើគំរូស្ថិតិថា តើយើងកែ សម្រួលភេទ អាយុនិង កម្រិតអប់រំឬអត់ ។ ជាចម្បងវាមាន ប្រហែលពី ៥៨ ទៅ ៦២ ភាគរយអាស្រ័យលើម៉ូដែល ។ ទំនាក់ទំនងនេះរវាង របៀបរស់នៅ មានសកម្មភាពរាងកាយ និងហានិភ័យទាប នៃការថប់បារម្ភត្រូវបានគេឃើញទាំងបុរស និងស្ត្រី ៕ដោយ៖លី ភីលីព

Most Popular

To Top