ព័ត៌មានអន្តរជាតិ

លោក Putin ចាប់ផ្តើមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក ក្រោយប៉ះពាល់ ជាមួយនឹង អ្នកផ្ទុកកូវីដ

បរទេស៖យោងតាមការប្រកាសដោយវិមានក្រមឡាំង នៅថ្ងៃអង្គារនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានកំពុងដាក់ខ្លួនឲ្យនៅដាច់ ដោយឡែកហើយ ក្រោយបានប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងអ្នកផ្ទុកកូវីដ នៅក្នុងចង្កោមមនុស្សដែលធ្វើការជាមួយគាត់។

ប្រភពដដែលបានសរសេរទៀតថាលោក Putin ដែលបានចាក់វ៉ាក់សាំង រួចរាល់ជាមួយនឹងវ៉ាក់សាំងរុស្សី Sputnik V ក៏បានពាក់ព័ន្ធទៅនឹងពិធីជាសាធារណៈជាច្រើន ផងដែរកាលពីថ្ងៃចន្ទម្សិលមិញ ហើយលោកនឹងចាប់ផ្តើមធ្វើការចត្តាឡីស័កឆាប់ៗនេះហើយ។

អ្នកនាំពាក្យរបស់វិមានក្រមឡាំង Dmitry Peskov បានប្រកាសថាមកដល់ពេលនេះលោក Putin កំពុងស្ថិតនៅក្នុងលក្ខខណ្ឌសុខភាពជាធម្មតានៅឡើយហើយការធ្វើតេស្ត លើកដំបូងលោកបានទទួលលទ្ធផល អវិជ្ជមាននៅឡើយ។

ទោះបីជាយ៉ាងណាក្តីលោក Peskov មិនបានបញ្ជាក់ទេថាក្រោយការធ្វើតេស្តថាតើមនុស្សណាខ្លះ ដែលបានពាក់ព័ន្ធជាមួយនឹងលោក Putin ហើយក៏មិនបានបញ្ជាក់ដែរថា អ្នកដែល បានប៉ះពាល់ជាមួយនឹងលោកប្រធានាធិបតីប៉ុន្តែអះ អាងថា មានករណីទៀតដែលបានកើតឡើង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top