អាមេរិក ៖ មហាសេដ្ឋីវេជ្ជបណ្ឌិត សាស្រ្តាចារ្យ នៅមហាវិទ្យាល័យ និងជាអតីត បេសកកម្ម របស់កងទ័ពអាកាសគ្រោង នឹងចូលរួមក្នុងការ ធ្វើដំណើរស៊ីវិលលើកដំបូង ទៅកាន់ទីអវកាសនៅពេលពួកគេឡើង លើរ៉ុក្កែត SpaceX កាលពីថ្ងៃពុធ និងបាញ់បង្ហោះទៅកាន់តារាវិថី ហើយវិលជុំវិញផែនដីរយៈពេល ៣ ថ្ងៃនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
បេសកកម្មនេះមានឈ្មោះថា Inspiration4 ត្រូវបានទិញដោយមហាសេដ្ឋី Jared Isaacman អាយុ ៣៨ ឆ្នាំ ដែលជាស្ថាបនិក Shift4 Payments ។ លោក Isaacman បានប្រកាសពី ការទិញដ៏ធំ នៅក្នុងខែកុម្ភៈរួមជាមួយព័ត៌មានថា លោកនឹងផ្តល់អាសនៈដល់មនុស្ស ចៃដន្យ៣នាក់ទៀត ។ លោកនឹងមិនបង្ហាញពីការ ចំណាយពិតប្រាកដនៃការធ្វើដំណើរទេ ប៉ុន្តែបាននិយាយថា វាតិចជាង ២០០ លានដុល្លារ ។
Isaacman បានប្រាប់ គេហទំព័រឌៀលីម៉ែលនៅក្នុងបទសម្ភាសន៍មួយកាលពីដើមឆ្នាំនេះថា យើងពិតជាបានព្យាយាមធ្វើឲ្យវាអាចទៅដល់មនុស្សគ្រប់គ្នា។ មនុស្សជារៀងរាល់ថ្ងៃអាច ចូលរួមក្នុងបេសកកម្ម ចំណែកឯមហាអំណាចតែប៉ុណ្ណោះ ដែលបានបញ្ជូនមនុស្សទៅទីអវកាស ។
ក្រុមនាវិកពេញលេញត្រូវបានបង្ហាញ នាខែមីនារួមមាន Hayley Arceneaux អាយុ ២៩ ឆ្នាំជំនួយការគ្រូពេទ្យនៅមន្ទីរពេទ្យស្រាវជ្រាវកុមារSt. Jude និងអ្នករស់រានមានជីវិត ពីជំងឺមហារីកលោកស្រី Sian Proctor អាយុ ៥១ ឆ្នាំ ជាសាស្រ្តាចារ្យមហាវិទ្យាល័យសហគមន៍នៅថេម រដ្ឋអារីហ្សូណានិងChris Sembroski អាយុ ៤១ ឆ្នាំ ទាហានបេសកកម្មទ័ព អាកាសមកពីEverett រដ្ឋវ៉ាស៊ីនតោន ។
ការចុះចតត្រូវបានគ្រោងទុកនៅថ្ងៃពុធទី ១៥ ខែកញ្ញា វេលាម៉ោង ៨ យប់និងពីកន្លែងបាញ់បង្ហោះលេខ ៣៩ អានៅមជ្ឈមណ្ឌល Kennedy របស់ណាសានៅរដ្ឋផ្លរីដា បន្ទាប់មកក្រុមនាវិកនឹង ចំណាយពេល៣ថ្ងៃនៅគន្លង ៣៦០ ម៉ាយល៍ពីលើផែនដី ដែលឆ្ងាយជាងស្ថានីយ៍អវកាសអន្តរជាតិ (ISS)។ នៅទីនោះពួកគេនឹងវិលជុំវិញពិភពលោករៀងរាល់ ៩០ នាទីម្តងក្នុងល្បឿនជាង ១៧.០០០ ម៉ាយក្នុងមួយម៉ោង ឬប្រហែល ២២ ដងនៃល្បឿនសំឡេង ។
បេសកកម្ម ‘Inspiration4’ បំពេញបន្ថែមរដូវក្តៅ ដែលបានឃើញមហាសេដ្ឋី Richard Branson និង Jeff Bezos ឆ្លងកាត់ព្រំដែនចុងក្រោយ នៅលើយានអវកាស Virgin Galactic និង Blue Origin រៀងៗខ្លួន២ឬ៣ថ្ងៃផ្សេងគ្នា ក្នុងខែកក្កដា ៕ដោយ៖លី ភីលីព