ព័ត៌មានអន្តរជាតិ

Apple បង្ហាញ iPad តម្លៃ ៣២៩ ដុល្លារបំពាក់ឈីប A13 Bionic Chip ថ្មីរបស់ក្រុមហ៊ុន​ ធ្វើឲ្យឧបករណ៍ដំណើរ ការលឿនជាងថេប្លេត Android ៦ ដង

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្ស អាមេរិក Apple បានរៀបចំព្រឹត្តិការណ៍ ផលិតផលប្រចាំឆ្នាំ របស់ខ្លួន កាលពីយប់ថ្ងៃអង្គារ ដែលបានបើកជាផ្លូវការ ជាមួយនឹងការ ដាក់បង្ហាញ iPad ថ្មីកាន់ ថាមពលយូរជាង Chrome book ៣ ដង និងដំណើរការលឿន ជាងថេប្លេត Android ៦ ដង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

iPad បំពាក់នូវបន្ទះឈីប A13 Bionic ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលផ្តល់ឲ្យវានូវដំណើរការលឿនជាងមុន ២០ ភាគរយ ជាមួយបន្ទះឈីប A12 ។ លោកស្រី Melody Kuna របស់ Apple ជាអ្នកគ្រប់គ្រង ជាន់ខ្ពស់ ផ្នែករចនាផលិតផល iPad បានប្រកាសអំពីឧបករណ៍ ដែលបានធ្វើឱ្យប្រសើរឡើង នោះបាននិយាយថា វាមានលក្ខណៈប្រសើរឡើងទាំងកាមេរ៉ា ខាងក្រោយ និងខាងមុខ ។

iPad មានកាមេរ៉ាមុខទំហំ ១២ មេហ្គាភិចសែល សម្រាប់ការហៅវីដេអូល្អ ជាងដូចជានៅលើ Zoom និងរួមបញ្ចូលកែវធំទូលាយ ដើម្បីចាប់មនុស្សបានច្រើន ក្នុងឈុតតែមួយ។ iPad មានតម្លៃ ៣២៩ ដុល្លារជាមួយទំហំផ្ទុក ៦៤ ជីកាបៃ ហើយនឹងដាក់លក់នៅសប្តាហ៍ក្រោយ ។

ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍នេះ តាមអ៊ីនធើណេតជាលើកទី២ ចាប់តាំងពីជំងឺរាតត្បាតរីករាលដាល ពាសពេញពិភពលោកក្នុងឆ្នាំ ២០២០ ។ ប៉ុន្តែមេរោគមិនបានបញ្ឈប់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សពីការចែករម្លែក ផលិតផលចុងក្រោយ និងអស្ចារ្យបំផុត របស់ខ្លួនជាមួយពិភពលោកទេ ៕ ដោយ៖លី ភីលីព

Most Popular

To Top