កូរ៉េខាងត្បូង ៖ អ្នកបុរាណវិទូ បាននិយាយថា ការរកឃើញគ្រោងឆ្អឹង សាកសពស្ត្រី ស្ថិតនៅជើង ប្រាសាទបុរាណមួយ ក្នុងប្រទេសកូរ៉េខាងត្បូង ផ្តល់ការជឿជាក់បន្ថែម ចំពោះរឿងព្រេង ដែលចក្រភពស៊ីឡា បានធ្វើពិធីបូជាមនុស្ស ក្នុងការសាងសងប្រសាទ កាលពីសម័យបុរណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សាកសពយុវនារីវ័យ ២០ ឆ្នាំត្រូវបានគេរកឃើញ នៅក្រោមជញ្ជាំងខាងលិច នៃវិមាន Wolseong ក្នុងទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ត្រូវបានសាងសង់ឡើង នៅសតវត្សទី ៤ ។ នាងត្រូវបានគេ រកឃើញចម្ងាយតិច ជាង២ហ្វីតពីអដ្ឋិធាតុ របស់បុរស និងស្ត្រីត្រូវបានគេ រកឃើញនៅលើទីតាំង នោះក្នុងឆ្នាំ ២០១៧ ។
ដំបូងអ្នកស្រាវជ្រាវជឿជាក់ថា ការស្លាប់របស់ប្តីប្រពន្ធនេះ អាចជារឿងចៃដន្យ ប៉ុន្តែជាមួយនឹងការរកឃើញ សាកសពទី៣ គ្មានការបដិសេធថា ស៊ីឡាអនុវត្តការបូជាមនុស្សទេ ។ លោក Choi Byung-heon អ្នកបុរាណវិទូ នៃសាកលវិទ្យាល័យ Soongsil ជាអ្នកដឹកនាំការជីក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ដំបូងក្រុមអ្នកស្រាវជ្រាវជឿថា ការស្លាប់របស់ប្តីប្រពន្ធនេះ អាចជារឿងចៃដន្យ ប៉ុន្តែជាមួយនឹងការ រកឃើញសាកសពទី៣“ គ្មានការបដិសេធចំពោះការអនុវត្ត របស់ស៊ីឡាលើការបូជា មនុស្សទេ” ។
លោក Cho បានបន្តថា ការបញ្ចុះសពរបស់យុវនារីនេះ មានអាយុកាល តាំងពីសតវត្សទី ៤ ជាយុគសម័យតែមួយ ដែលវិមានត្រូវបានសាងសង់ ហើយការសម្លាប់របស់នាង អាចជាផ្នែកមួយ នៃការលះបង់គ្រឹះ ដើម្បីធានាថា អគារនេះរឹងមាំ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខនេះ ។ បន្ទាប់ពីបានបញ្ចប់គ្រឹះហើយបន្តដំណើរទៅមុខទៀតជំហាននៃការសាងសង់បន្ទាយខ្ញុំគិតថា វាចាំបាច់ក្នុងការធ្វើឲ្យដី មានភាពរឹងមាំ។
នៅក្នុងដំណើរការនោះខ្ញុំគិតថា ប្រជាជនស៊ីឡាបានធ្វើពិធីបូជា ដោយមិនត្រឹមតែសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមនុស្ស ជាការបូជាទៀតផង។ Wolseong ដែលប្រែថា“ ប្រាសាទព្រះច័ន្ទ” គឺជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងត្រូវបានចុះបញ្ជីជាតំបន់ ប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េលេខ ១៦ ។
បើតាមការចុះផ្សាយ របស់សារព័ត៌មានកូរ៉េ JoongAng Daily ថា ការរកឃើញសាកសពដើម ទាំងពីរនៅទីនោះក្នុងឆ្នាំ ២០១៧ បានធ្វើឲ្យមានចំណងជើង នៅទូទាំងប្រទេសកូរ៉េ ដែលការបូជាមនុស្ស បុរាណក្នុងកំឡុង ពេលគម្រោងសាងសង់ ទ្រង់ទ្រាយធំ ត្រូវបានគេចាត់ទុកថា ជា“ ទេវកថាដ៏រន្ធត់”៕