ព័ត៌មានអន្តរជាតិ

ការសិក្សាមួយ ៖ បញ្ហាសុខភាពភ្នែក របស់លោក អ្នកអាចបង្កើន ហានិភ័យ នៃជំងឺវង្វេងវង្វាន់

ចិន ៖ ការសិក្សាមួយបានបង្ហាញថា បញ្ហាភ្នែកអាចបង្កើន ហានិភ័យ នៃជំងឺវង្វេងរហូតដល់ ៦០ភាគរយ ដោយសារការវិភាគថ្មី បង្ហាញពីទំនាក់ទំនង រវាងបញ្ហាចក្ខុវិស័យ និងសមត្ថភាពផ្លូវចិត្តខ្សោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវបាននិយាយថា អ្នកជំងឺដែលមានចក្ខុវិស័យ កាន់តែយ៉ាប់យ៉ឺនទំនងជាបាត់បង់ សមត្ថភាពក្នុងការចងចាំគិត ឬធ្វើការសម្រេចចិត្ត។ ពួកគេបានវិភាគទិន្នន័យ លើមនុស្សពេញវ័យចំនួន ១២.៣៦៤ នាក់មានអាយុ ពី ៥៥ ទៅ ៧៣ ឆ្នាំ ហើយបានរកឃើញថា ហានិភ័យនៃជំងឺវង្វេងវង្វាន់ គឺខ្ពស់ជាង ២៦ ភាគរយ ចំពោះអ្នកដែលមានជំងឺក្រិន ស្បែកទាក់ទងនឹងអាយុ ។

តួលេខប្រហាក់ប្រហែលគឺ ១១ ភាគរយចំពោះអ្នក ដែលមានជំងឺភ្នែកឡើងបាយ និង ៦១ ភាគរយចំពោះអ្នកមានជំងឺភ្នែកទាក់ទងនឹងជំងឺទឹកនោមផ្អែម។ ក្រុមអ្នកស្រាវ ជ្រាវ មក ពីបណ្ឌិត្យសភាវិទ្យាសាស្ត្រ វេជ្ជសាស្ត្រក្វាងទុង នៅប្រទេសចិន បាននិយាយថា ពួកគេមិនអាចបង្កើត មូលហេតុ នៃទំនាក់ទំនងនេះបានទេ ។ ទោះយ៉ាងណាក៏ដោយវាអាចថា ស្ថានភាពភ្នែកត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងកត្តាហានិភ័យល្បី ៗ ចំពោះជំងឺវង្វេង ដូចជាជំងឺបេះដូង។

លទ្ធផលក៏បានបង្ហាញថា អ្នកដែលទទួលរងពីជំងឺទឹកនោម ផ្អែមជំងឺបេះដូង ជំងឺដាច់សរសៃ ឈាមខួរក្បាល និងជំងឺធ្លាក់ទឹកចិត្តត្រូវបានគេស្គាល់ថា ជាជំងឺប្រព័ន្ធមានហានិភ័យ កើនឡើង នៃជំងឺវង្វេងវង្វាន់ ។ ហានិភ័យ កាន់តែខ្ពស់ ប្រសិនបើមនុស្សមាន បញ្ហាភ្នែក របស់ពួកគេដែលត្រូវបានគេស្គាល់ផង ដែរថាជាជំងឺភ្នែក ៕ដោយ៖លីភីលីព

Most Popular

To Top