សេអ៊ូល៖ សេតវិមានបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹកក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅពេលរសៀលនៅឯកន្លែងសាកល្បងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) នៅខេត្តជុងឆុងខាងត្បូង ដោយមានការត្រួតពិនិត្យពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងឥស្សរជនយោធាសំខាន់ៗទៀត។
មីស៊ីល SLBM ដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ត្រូវបានបាញ់បង្ហោះនៅក្រោមទឹកពីនាវាមុជទឹក Dosan Ahn Chang-ho ដែលមានទំងន់ ៣,០០០ តោន ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែសីហា ជាផលិតផលក្នុងស្រុករបស់កូរ៉េខាងត្បូង។
សេតវិមានបានឲ្យដឹងថា មីស៊ីលនេះបានធ្វើដំណើរក្នុងចម្ងាយ ដែលបានគ្រោងទុកហើយបានបាញ់ចំគោលដៅយ៉ាងជាក់លាក់ ហើយនាវាមុជទឹកនេះត្រូវបានគេដឹងថា មានបំពង់បាញ់បញ្ឈរចំនួន ៦ ។
ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ADD បានធ្វើការធ្វើតេស្តផ្អែកលើធុងលើដី និងក្នុងទឹក ជាច្រើនរបស់មីស៊ីល SLBM ។
មីស៊ីល SLBM ត្រូវបានគេរាយការណ៍ថាមានឈ្មោះកូដថា Hyunmoo 4-4 ព្រោះវាត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យានៃមីស៊ីលផ្លោង Hyunmoo-2B របស់ប្រទេស ដែលមានរយៈចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ៕ដោយ ឈូក បូរ៉ា