បរទេស៖ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារម្សិលមិញនេះបានឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផលិតឱសថធំៗលើលោកដូចជា AstraZeneca និង Pfizer ផងដើម្បីធ្វើការលើកស្ទួយ ដល់កិច្ចការងារវិនិយោគទៅលើវិស័យសុខាភិបាល។
កិច្ចព្រមព្រៀងដែលបានធ្វើឡើង នៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍ដ៏ធំមួយនៅក្នុងទីក្រុង Riyadh ឆ្នាំ២០២១ដែលបានដំណើរការចាប់ពីថ្ងៃអង្គារទៅដល់ថ្ងៃព្រសហ្បតិ៍នេះបើយោងតាមការបញ្ជាក់ដោយក្រសួង ទទួលបន្ទុកកិច្ចការងារវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ការចុះហត្ថលេខាដែលត្រូវបានធ្វើឡើងដោយដាច់ដោយឡែក ពីគ្នារវាងក្រសួងសុខាភិបាលជាមួយនឹងក្រុមហ៊ុន Astra Zeneca និង Pfizer ផងដែរនៅក្នុងថ្ងៃតែមួយហើយគោលបំណងសំខាន់នៃកិច្ចព្រមព្រៀង គឺបង្កើតឡើងដើម្បីរៀបចំកិច្ចការងារស្រាវជ្រាវការអភិវឌ្ឍនិងការកែច្នៃប្រឌិតនៃផលិតផលវ៉ាក់សាំងដែលអាចជួយគាំទ្រទៅដល់តម្រូវការផ្នែកសុខាភិបាលទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស៕ ប្រែសម្រួល៖ស៊ុនលី

