បរទេស៖អតីតប្រធានាធីបតីអាមេរិកលោក Donald Trump នៅក្នុងបទសំភាសមួយជាមួយនឹងអ្នកកាសែតកាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើការរិះគន់ខ្លាំងទៅលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិកបច្ចុប្បន្ន Joe Biden ទៅលើបញ្ហាសម្រេចចិត្តដកទ័ពអាមេរិក ចេញពីអាហ្គានីស្ថាន។
លោក Trump បានបន្តទៀតថាការដកទ័ពរបស់អាមេរិកចេញពីអាហ្គានីស្ថានបានក្លាយទៅជាឱកាសសម្រាប់ដល់ក្រុមអ្នកវិស្វកម្មនៃប្រទេស រុស្សីនិងចិនក្នុងការចូលទៅជួសជុលនឹងប្រើប្រាស់ឩបករណ៍យោធាទាំងឡាយដែលអាមេរិកបានបន្សល់ទុកនៅក្នុងប្រទេសមួយនេះ។
លោកបញ្ជាក់ថាការដកទ័ពដែលធ្វើឡើងមិនបានត្រឹមត្រូវបែរជាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សត្រូវរបស់អាមេរិកប៉ុណ្ណោះទេវាថែមទាំងបាន បង្កើនកម្រិតគ្រោះថ្នាក់ឲ្យអាមេរិកថែមទៀតផងដែរ។
ក្នុងនោះផងដែរលោក Trump ក៏បានបញ្ជាក់ពីក្តីព្រួយបារម្ភដែរថាតើសង្គ្រាមនៅអាហ្គនីស្ថាននឹងត្រូវពិតជាចប់សព្វគ្រប់មែនឬយ៉ាងណាខណៈដែល បញ្ហាជនភៀសខ្លួនអាហ្គានីស្ថានក៏មានការកើនឡើងដូចគ្នាទាំងនៅអាមេរិក និងនៅជុំវិញពិភពលោកផង៕ ប្រែសម្រួល៖ស៊ុនលី

