ព័ត៌មានអន្តរជាតិ

អាមេរិក អ៊ុយក្រែន នឹងដំណើរការ សមយុទ្ធយោធាមួយ នៅសប្តាហ៍ក្រោយ

បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសអ៊ុយក្រែន បានធ្វើការអះអាងថា ប្រទេសអាមេរិក និងប្រទេសអ៊ុយក្រែន នឹងចូលរួមគ្នា ក្នុងការបង្កើតសមយុទ្ធយោធា មួយដែលគ្រោង នឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយស្ថិតនៅភាគខាងលិច នៃប្រទេស។

សមយុទ្ធយោធា ដែលត្រូវបានគេមើលឃើញថា បានកើតឡើងនៅក្រោយបន្តិច ប៉ុណ្ណោះនៃសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយប្រទេសរុស្សី និងបេឡារុស ដែលជាប្រទេសជិតខាងគ្នា កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ។

សមយុទ្ធយោធាលើកនេះ ត្រូវបានគេស្គាល់ឈ្មោះថា Zapad-2021 ដែលជាការរៀបចំដោយរុស្សី និងបេឡារុស នៅលើទីតាំងដែលស្ថិតនៅត្រង់ ចំណុចនៃព្រំដែន របស់អ៊ឺរ៉ុបផង បានបង្ក ទៅជាសញ្ញាព្រមានមួយទៅ ដល់ប្រទេសអ៊ុយក្រែន និងបណ្តាសមាជិក របស់អង្គការណាតូផងដែរ។

ដោយឡែកសមយុទ្ធដែលរៀបចំ ដោយអាមេរិកនិង អ៊ុយក្រែន RAPID TRIDENT-2021 នេះក៏នឹងមានវត្តមានទ្រង់ទ្រាយធំ ពីសំណាក់យោធាសរុប៦០០០នាក់ផងដែរ ពីបណ្តាប្រទេស ប្រមាណជា១៥បួករួមទាំងសមាជិក របស់ណាតូអាមេរិកនិងអ៊ុយក្រែន ផ្ទាល់ហើយវានឹងបន្តធ្វើរហូត ដល់ថ្ងៃទី១ខែតុលា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top