ព័ត៌មានអន្តរជាតិ

រោងកុន ​នៅផ្ទះអ្នក ៖ ក្រុមហ៊ុន LG ដាក់បង្ហាញទូរទស្សន៍ ៣២៥ អ៊ីញដ៏ធំសម្បើម មានតម្លៃ ១,៧ លានដុល្លារ

ជប៉ុន ៖ ការមើលខ្សែភាពយន្ត នៅលើអេក្រង់ធំ គឺជាការព្យាបាល ដ៏ពិតប្រាកដសម្រាប់យើង ភាគច្រើន ឥឡូវនេះ ការធ្វើដំណើរ ទៅរោងកុន ដើម្បីទទួលបានបទ ពិសោធន៍ អាចជារឿង អតីតកាលតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន LG ប្រកាសលក់ ទូរទស្សន៍ ៣២៥ អ៊ីញតម្លៃ ១,៧ លានដុល្លារ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុន LG បានដាក់បង្ហាញទូរទស្សន៍ថ្មីដ៏ធំសម្បើមមួយ ដែលមានទទឹង ៣២៥ អ៊ីញ ។ ទូរទស្សន៍ ត្រូវបានគេដាក់ឈ្មោះថា Extreme Home Cinema ត្រូវបានពិពណ៌នា ដោយក្រុមហ៊ុនថា ជារថយន្តទំនើប នៃការបង្ហាញកុនផ្ទះ និងមានការកំណត់រចនាសម្ព័ន្ធរូបភាព ភ្លឺកាន់តែច្បាស់ទំហំ 2K, 4K និង 8K ។
ទោះយ៉ាងណាក៏ដោយវាមិនថោកទេដោយតម្លៃចាប់ពី ៥០០០០ ផោន (៧០.០០០ ដុល្លារ) ដល់ ១.២ លានផោន (១.៧ លានដុល្លារ) ។ ក្រុមហ៊ុន LG បានប្រកាសនូវរោងកុន Extreme Home Cinema នៅសប្តាហ៍នេះ ហើយនិយាយ បែបកំប្លែងថា វាមានអ្វីគ្រប់យ៉ាង ដែលអ្នកត្រូវការលើកលែង តែពោតលីងញ៉ាំ ។

នៅលើគេហទំព័រ របស់ខ្លួនវាបានពន្យល់ថា ការបង្ហាញ Home cinema របស់ LG ដោយផ្ទាល់មានអេក្រង់លឺច្បាស់ ល្អ LED (DVLED) ធ្វើឲ្យអ្នកទស្សនាជ្រមុជខ្លួន ក្នុងភាពត្រចះត្រចង់ ពណ៌រស់រវើក សមាមាត្រកម្រិតពណ៌ធំទូលាយ និងទំហំអេក្រង់ដ៏អស្ចារ្យ នៅក្នុងរោង ភាពយន្តផ្ទាល់ ខ្លួនរបស់អ្នក ៕ ដោយ៖លី ភីលីព

Most Popular

To Top