បរទេស៖ យោងតាមការបញ្ជាក់របស់ធនាគារកណ្តាល នៃប្រទេសអាហ្គានីស្ថានឬ DAB នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថាក្រុមតាលីបង់ បានប្រគល់លុយសុទ្ធប្រមាណជា១,២៣លានដុល្លារ ព្រមទាំងមាសសុទ្ធមួយចំនួនផង ដែលខ្លួនរឹបអូសបានកន្លងមកទៅឲ្យខ្លួន។
DAB ឬ Da Afghanistan Bank បានបញ្ជាក់ទៀតថាលុយសុទ្ធព្រមទាំងដុំមាសដែលតាលីបង់ បានប្រមូលបានភាគច្រើនគឺពីផ្ទះរបស់អតីតមន្ត្រីរដ្ឋាភិបាល និងអគាររដ្ឋាភិបាលមួយចំនួនផងហើយការប្រគល់មកវិញនេះ ដោយតាលីបង់ចង់បង្ហាញពីការប្តេជ្ញាចិត្តចំពោះតម្លាភាព នៅក្នុងប្រទេសតាមការសន្យាកន្លងមក។
គួរឲ្យដឹងដែរថាចាប់តាំង តែពីបានគ្រប់គ្រងរដ្ឋធានីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហាកន្លងមក តាលីបង់បានប្រកាសកែទំរង់រដ្ឋាភិបាល ក្នុងនាមជាអ្នកមើលថែបណ្តោះអាសន្ន កាលពីថ្ងៃទី៧ខែកញ្ញា ហើយក្នុងនោះមានទាំងការតែងតាំងរដ្ឋមន្ត្រី បណ្តោះអាសន្ន និងមន្ត្រីរដ្ឋាភិបាលថ្មីៗបន្ថែមទៀតផង ព្រមទាំងក្រុមការងារក្នុងធនាគារកណ្តាល៕
ប្រែសម្រួល៖ស៊ុនលី

