បរទេស៖ រដ្ឋាភិបាលនៃប្រទេសវៀតណាម កាលពីថ្ងៃសោរ៍ម្សិលមិញនេះបានប្រកាសអនុញ្ញាតិ ឲ្យប្រើប្រាស់នូវវ៉ាក់សាំងនៃប្រទេសគុយបា Abdala ខណៈដែលប្រទេស
មួយនេះកំពុងទទួលរងនូវការវាយប្រហារ ដ៏អាក្រក់បំផុតនៃបញ្ហាកូវីដ។
វ៉ាក់សាំង Abdala ត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាវ៉ាក់សាំងកូវីដទី៨ ដែលនឹងអាចប្រើប្រាស់នៅក្នុងប្រទេសវៀតណាមទោះបីជាប្រទេសមួយនេះ នៅតែមានកម្រិត
នៃការចាក់វ៉ាក់សាំង ទាបបំផុតរបស់ពិភពលោកត្រឹមតែ៦,៣ភាគរយនៃពលរដ្ឋ របស់ខ្លួនប្រមាណជា៩៨លាននាក់ក្តី។
គួរឲ្យដឹងដែរថាសេចក្តីប្រកាសនេះ បានធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានចាកចេញទីក្រុងហាណូយដើម្បី
បំពេញទស្សនកិច្ចនៅក្នុងទីក្រុង ហាវ៉ាណាប្រទេសគុយបា។
មកដល់ពេលនេះវៀតណាម បានកត់ត្រានូវចំនួននៃអ្នកឆ្លងកូវីដវិរុសពូជថ្មីដេលតាសរុបដល់ទៅ ៦៦៧៦៥០នាក់និងអ្នកបាត់បង់ជីវិត១៦៦៣៧នាក់ គិតចាប់តាំងតែពីពេលដេលតា
បានវាយប្រហារមកលើវៀតណាម កាលពីខែមេសា៕
ប្រែសម្រួល៖ស៊ុនលី