ព័ត៌មានអន្តរជាតិ

វៀតណាម៖ បុរសម្នាក់ខ្ជិលធ្វើការ រួចប្រាប់គេថា ខ្លួនឯងកើតកូវីដ១៩

បរទេស៖ បុរសម្នាក់នៅខេត្ត ដាកណុង ត្រូវបានផាកពិន័យ ៧,៥ លានដុង (៣២៧.៤៨ ដុល្លារ) ពីការផ្លាស់ប្តូរលទ្ធផលតេស្តរកមេរោគឆ្លងអវិជ្ជមានរបស់គាត់ ទៅជាវិជ្ជមានវិញ ដូច្នេះគាត់មិនចាំបាច់ទៅធ្វើការនោះទេ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសនៅខេត្ត ខ្ពង់រាបភាគកណ្តាលមួយនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា បុរសខាងលើអាយុ ៤១ ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះ គឺត្រូវបានពិន័យពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។

មណ្ឌលសុខភាពស្រុក Cu Jut បានលឺអំពីលទ្ធផលតេស្តវិជ្ជមានរបស់បុរសនេះពីបងស្រីរបស់គាត់ ដូច្នេះវាបានបញ្ជូនបុគ្គលិកទៅធ្វើតេស្តម្តងទៀតដើម្បីបញ្ជាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា វាគឺបន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមាន ដែលល្បិចកលប្រែលទ្ធផលនេះត្រូវបានគេរកឃើញ។

អាជ្ញាធរបានរកឃើញថា បុរសរូបនេះធ្វើតេស្តឧបករណ៍តេស្តរហ័ស នៅមន្ទីរពេទ្យ Tam Duc General ក្នុងទីក្រុងដាកឡាក់ កាលពីថ្ងៃទី ២១ ខែសីហា ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន ប៉ុន្តែនិយោជិតរបស់ក្រុមហ៊ុនទូរគមនាគមន៍ Cao Nguyen Xanh រូបនេះ មិនចង់ទៅធ្វើការទេ ដូច្នេះគាត់ បានផ្លាស់ប្តូរលទ្ធផលទៅជាវិជ្ជមានវិញ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top