ព័ត៌មានអន្តរជាតិ

ណាហ្សា គ្រោងចំណាយប្រាក់ ៤០០លានដុល្លារ លើស្ថានីយពាណិជ្ជកម្ម អាវកាស

អង្គការណាហ្សា (NASA) កំពុងតែត្រៀមចំ ណាយប្រាក់ដល់ទៅ៤០០លានដុល្លារអាមេរិក លើក្រុមហ៊ុននានា ដែលចង់បង្កើតស្ថានីយ អាវកាសផ្ទាល់ខ្លួន របស់ពួកគេ។

ភ្នាក់ងារមួយនេះ បានពឹងផ្អែកទៅលើស្ថានីយ អាវកាសអន្តរជាតិ (ISS) អស់រយៈពេល២០ឆ្នាំមកហើយ ប៉ុន្តែ ណាហ្សា នឹងមិនប្រើប្រាស់ស្ថានីយនេះ ជារៀងរហូតឡើយ។ ណាហ្សា រំពឹងទុកថា នឹងបោះបង់ស្ថានីយ អាវកាសអន្តរជាតិ នៅចុងទសវត្សរ៍នេះ តាមរយៈការដកសម្ភារ សំខាន់ៗរបស់ខ្លួនចេញ មុននឹងធ្វើឲ្យវាផ្ទុះឆេះ នៅលើបរិយាកាសផែនដី ។

ណាហ្សា មិនចង់បង្កើតស្ថានីយថ្មី ដោយខ្លួនឯងឡើយ ។ ប៉ុន្តែ ផ្ទុយទៅវិញ ភ្នាក់ងារនេះ នឹងប្រើប្រាស់ក្រុមហ៊ុន ឯកជននានា តាមរយៈការផ្តល់កិច្ចសន្យា ដល់ក្រុមហ៊ុនទាំងនោះ ក្នុងការបង្កើតស្ថានីយ ដោយខ្លួនឯង តាមរយៈកម្មវិធីមួយ ដែលមានឈ្មោះថា គោលដៅពាណិជ្ជកម្មលើគន្លង ទាបរបស់ផែនដី (Commercial Low-Earth Orbit Destinations) ។

លោក Phil McAlister នាយកពាណិជ្ជកម្មអាវកាស បានប្រាប់អ្នកយកព័ត៌មាន CNBC ថា៖ «កម្មវិធីនេះ បានទទួលសំណើជាច្រើន រហូតដល់ទៅ១២» ។ ណាហ្សា គ្រោងជ្រើសរើសសំណើពី២ ទៅ៤ ក្នុងចំណោមទាំងនោះ នៅចុងឆ្នាំនេះ និងធ្វើការបែងចែកទឹកប្រាក់ ៤០០លានដុល្លារអាមេរិក តាមកិច្ចសន្យានានា ក្នុងចំណោមសំណើ ដែលឈ្នះសិទ្ធិនោះ ។

លោក McAlister បានប្រាប់ CNBC ថា៖ «យើងបានទទួលការឆ្លើយតបដ៏ គួរឲ្យភ្ញាក់ផ្អើលពីឧស្សាហកម្ម ចំពោះការប្រកាស របស់យើងក្នុងការស្វែង រកសំណើនានា សម្រាប់ការធ្វើដំណើរ បែបពាណិជ្ជកម្មដោយផ្ទាល់ ទៅកាន់គន្លងគោចរ»។ ខ្ញុំមិនចាំថា ពេលណាដែលយើងបានទទួល សំណើជាច្រើនចំពោះការប្រកាសស្វែង រកកិច្ចសន្យារបស់យើងឡើយ» ៕

Most Popular

To Top