បរទេស ៖ យោងតាមការបញ្ជាក់ របស់ក្រសួងការពារជាតិ នៃប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់ថា ប្រទេសអាហ្សង់ទីន កំពុងតែធ្វើការពិចារណា ក្នុងការចាយលុយប្រមាណ ជា៦៦៤លានដុល្លារ ក្នុងការទិញយកយន្តហោះចម្បាំង បន្ថែមមកការពារ ដែលអាកាសរបស់ប្រទេស ។
ប្រភព ដែលជិតស្និទ្ធ បានបញ្ជាក់ទៀតដែរថា កិច្ចពិភាក្សាគ្នា រវាងប្រទេសអាហ្សង់ទីន ជាមួយនឹងប្រទេសចិន ប្រទេសអាមេរិកប្រទេសរុស្សី ប្រទេសកូរ៉េខាងត្បូង និងប្រទេស អ៊ីស្រាអ៊ែលផងដែរ ទៅលើកិច្ចកុងត្រា ណាមួយកំពុង តែបន្តធ្វើនៅឡើយ ។
ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា បានកំពុងធ្វើឡើង ទោះបីជានៅចំពេល ដែលប្រទេសអាហ្សង់ទីន កំពុងតែជួបបញ្ហាវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាល នៃវិបត្តិកូវីដក្តី។
ក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា ហិរញ្ញវត្ថុដែលនឹងត្រូវប្រើប្រាស់ សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង ទាំងនេះធ្វើឡើងជាផ្នែកមួយ នៃផែនការស្នើសុំ របស់រដ្ឋាភិបាល ក្នុងឆ្នាំ២០២២ទៅកាន់រដ្ឋសភា៕
ប្រែសម្រួល៖ស៊ុនលី