ព័ត៌មានអន្តរជាតិ

ប្រមុខយោធារុស្ស៊ីនិង អាមេរិកជួបគ្នាពិភាក្សាពីការកាត់បន្ថយហានិភ័យ 

បរទេស៖ ប្រធានអគ្គសេនាធិការកងកម្លាំង ប្រដាប់អាវុធ និងជាអនុរដ្ឋមន្ត្រីការពារជាតិ ទីមួយរបស់រុស្ស៊ី លោក Valery Gerasimov  និងជាប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានជួបពិភាក្សាគ្នា ពីបញ្ហាមួយចំនួនស្តីពីផលប្រយោជន៍រួម ជាពិសេសនោះ គឺការកាត់បន្ថយហានិភ័យនៃ ឧប្បទ្ទវហេតុនានា នៅក្នុងអំឡុងសកម្មភាពយោធា។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា នៅក្នុងអំឡុងជំនួបគ្នានោះ ប្រមុខយោធាទាំងពីរ បានលើកឡើងពីបញ្ហានៃផលប្រយោជន៍រួម រួមមានទាំងការកាត់បន្ថយហានិភ័យនៃឧប្បទ្ទវហេតុនានា នៅក្នុងអំឡុងធ្វើសកម្មភាពយោធា ហើយជំនួបនេះ គឺមានអំណោយផលល្អ។
យោងតាមកក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ជំនួបនោះ គឺត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃពុធនេះ នៅវិមាន Koningstedt របស់រដ្ឋាភិបាលហ្វាំងឡង់ ក្នុងទីក្រុង Vantaa ចម្ងាយ៤០គីឡូម៉ែត្រនៅខាងជើងរដ្ឋធានីរបស់ប្រទេសហ្វាំងឡង់។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Wall Street Journal នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ជំនួបកំពូលយោធានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានកិច្ចប្រឹងប្រែងអាមេរិកនិងសម្ពន្ធមិត្ត ស្វែងរកមធ្យោបាយប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ក្រោយការដកទ័ពអាមេរិកនិងសម្ពន្ធមិត្ត ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែមុន៕ប្រែសម្រួល ប៉ាង កុង

Most Popular

To Top