ព័ត៌មានអន្តរជាតិ

អ្នកជំនាញមើលឃើញថា អាមេរិកតែងតែបន្សល់ទុកអាវុធ នៅក្នុងប្រទេស ដែលខ្លួនបង្កសង្គ្រាម

បរទេស៖ នៅក្រោយការចាកចេញ របស់អាមេរិកពី ប្រទេសអាហ្កានីស្ថានរួចមក មានការលើកឡើងជាច្រើន ពីសំណាក់អ្នកជំនាញ និងអ្នកនយោបាយអំពីផលប៉ះពាល់ ដែលអាមេរិកបានបន្សល់ទុក នូវសព្វាវុធជាច្រើននៅទីនោះ ទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន តែងតែបដិសេធវាសុទ្ធតែជា អាវុធខូចប្រើប្រាស់មិនកើតក្តី។

ថ្មីៗនេះលោក Nolan Fahrenkopf ជាអ្នកស្រាវជ្រាវគម្រោង ទៅលើបញ្ញាសន្តិសុខ និងសេដ្ឋកិច្ចអន្តរជាតិ នៃសកលវិទ្យាល័យ University of Albany និងសកលវិទ្យាល័យរដ្ឋ របស់ទីក្រុងញូវយ៉ក State University of New York ផងនោះបានរកឃើញថា អាវុធនិងឧបករណ៍យោធា ដែលអាមេរិកបានបន្សល់ទុក នៅក្នុងប្រទេសអាហ្កានីស្ថាន ក្រោយការចាកចេញរបស់ខ្លួន នោះមកដល់ពេលនេះ គឺត្រូវបានប្រើប្រាស់យ៉ាងទូលាយ នៅក្នុងដៃរបស់ក្រុមតាលីបង់ ព្រមទាំងក្រុមជ្រុលនិយម អ៊ីស្លាមទៀតផង។

ទោះបីជាអាមេរិក និងសហគមន៍អន្តរជាតិ បានខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និងគ្រប់គ្រងទៅលើការ រីករាលដាលនៃការប្រើប្រាស់ ឧបករណ៍យោធា និងសព្វាវុធរបស់ខ្លួននៅក្រៅប្រទេសក្តី ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រ កន្លងមកអាមេរិកតែងតែ បានបន្សល់ទុកនូវសព្វាវុធ និងឧបករណ៍ដ៏ច្រើនលើសលប់ សូម្បីតែមុនពេលដែលពួកគេ បានចាកចេញពីប្រទេសដែលពួកគេធ្លាប់ បានបង្កសង្រ្គាមផងដែររួមដូចជា អ៊ីរ៉ាក់ប្រទេសស៊ីរីនិងក៏ដូចជា អាហ្គានីស្ថានចុងក្រោយនេះផងដែរ។

ហើយជាលទ្ធផលក្រៅតែពី តាលីបង់សូម្បីតែក្រុមប្រយុទ្ធ ជ្រុលនិយមអ៊ីស្លាមក៏អាចកាន់កាប់ របស់ទាំងនោះផងដែរ ដែលរួមមានចាប់តាំងពី កាំភ្លើងស្វ័យប្រវត្តិទំនើបៗ រហូតទៅដល់ដ្រូន និងរថក្រោះគ្រាប់រ៉ូកែត និងសព្វាវុធ ផ្សេងទៀតរាប់ស្ទើរមិនអស់៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top