បរទេស៖ ដែនអាកាសរបស់ Big Apple ត្រូវបានរឹតត្បិតសម្រាប់រយៈពេល នៃកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារ ជាមួយនឹងសប្តាហ៍កម្រិតខ្ពស់ ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី២៧ ខែកញ្ញា។ មេដឹកនាំពិភពលោកប្រហែល ១០០ នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលត្រូវបានរៀបចំឡើងក្នុងទម្រង់ កូនកាត់ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿង បានជួបនឹងយន្តហោះម៉ាស៊ីនតូចមួយគ្រឿង នៅលើអាកាសលើទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ដែលបង្កឱ្យមានភាពរំជើបរំជួល ដោយធ្វើឱ្យមានសំឡេងរំខានយ៉ាងខ្លាំង ដែលបង្កឱ្យមានសំឡេងរោទិ៍ រថយន្តនៅទូទាំងតំបន់នោះ។
យន្តហោះប្រភេទ Cessna 182 មួយគ្រឿង បានចូលទៅក្នុងដែនអាកាស ដែលរឹតត្បិតនៅវេលាម៉ោង ២ រសៀលម៉ោងក្នុងតំបន់ ដោយជំរុញឱ្យយន្តហោះចម្បាំង F-16 របស់បញ្ជាការការពារដែន អាកាសអាមេរិកខាងជើង (NORAD) ហោះហើរ និងនាំយន្តហោះដែលល្មើសចេញពី តំបន់ដោយគ្មានឧប្បត្តិហេតុ ៕
ប្រែសម្រួលៈ ណៃ តុលា
