ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល នឹងត្រូវដាក់ដាច់ដោយឡែក ពីគេ ដោយសារជំនួយការរបស់គាត់ រកឃើញឆ្លងជំងឺកូវីដ-១៩

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ថា លោក Jair Bolsonaroប្រធានាធិបតីប្រេស៊ីល នឹងត្រូវនៅដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល៥ថ្ងៃទៀតដោយសារមានទំនាក់ទំនង ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Marcelo Queiroga ដែលបានធ្វើតេស្តិ៍មានវិជ្ជមានជំងឺកូវីដ-១៩ ។

លេខាធិការទំនាក់ទំនងពិសេសរបស់ប្រធានាធិបតីលោក Andre de Sousa Costa បានលើកឡើងកាលពីថ្ងៃពុធថាសមាជិកទាំងអស់នៃគណៈប្រតិភូប្រេស៊ីល ដែលបានអមដំណើរ លោក Bolsonaro និងលោក Queiroga ក្នុងដំណើរទៅកាន់ទីក្រុងញ៉ូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក៏នឹងនៅដាច់ដោយឡែកពីគេដែរ ។

លោក Bolsonaro និងមន្រ្តីផ្សេងទៀតនឹងត្រូវធ្វើតេស្តនៅចុងសប្តាហ៍នេះ ។ ប្រសិនបើលទ្ធផលអវិជ្ជមានពួកគេ នឹងត្រូវបានដោះលែងពីភាពដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយត្រូវដាក់ឲ្យនៅក្រោម ការត្រួតពិនិត្យសុខភាពរយៈពេល១៤ថ្ងៃ ចាប់តាំងពីមានទំនាក់ទំនងជាមួយលោក Queiroga ។

ទន្ទឹមនឹងនេះដែរ លោក Queiroga នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយនៅសហរដ្ឋអាមេរិក ។
យោងតាមលោក Costa លោកប្រធានាធិបតី គឺមិនមាន រោគសញ្ញាអ្វីទាំងស្រុង ហើយនឹងធ្វើតាមការណែនាំទាំងនេះ ។

សមាជិកនៃគណៈប្រតិភូដែលមានមនុស្សជាង៥០នាក់ ក៏មិនមានរោគសញ្ញាអ្វីដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top