ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រាយការណ៍ពី ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃចំនួន១៧.៤៣៣នាក់ សរុបចំនួន ៥.៤៧៧.២២៩នាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ថា តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២០ ថាក្រសួងសុខាភិបាលអ៊ីរ៉ង់នៅថ្ងៃពុធនេះបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៧.៤៣៣ នាក់ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ៥.៤៧៧.២២៩ នាក់។

រហូតមកដល់ពេលនេះជំងឺរាតត្បាត បានឆក់យកជីវិតមនុស្សចំនួន ១១៨.១៩១ នាក់នៅក្នុងប្រទេសនេះ បន្ទាប់ពីការស្លាប់បន្ថែមទៀតចំនួន២៨៦នាក់ត្រូវបានចុះបញ្ជីក្នុងរយពេ ២៤ម៉ោងចុងក្រោយ នេះបើយោងតាម ក្រសួងសុខាភិបាលនិងការអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់។
មនុស្សសរុបចំនួន៤.៨៤៦.៧៧១នាក់ បានជាសះស្បើយពីជំងឺនេះឬត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យនៅទូទាំងប្រទេសខណៈដែល ៦.៦៣២ នាក់នៅតែបន្តស្ថិតនៅក្នុង បន្ទប់ថែទាំបន្ទាន់។

គិតត្រឹមថ្ងៃពុធមនុស្សចំនួន ៣២.២៥០.៥៤៣ នាក់បានទទួលវ៉ាក់សាំងការពារមេរោគកូរ៉ូណាយ៉ាងតិចបំផុត នៅក្នុងប្រទេសខណៈ ១៤.៦៤៨.៨៩១នាក់បានលេបថ្នាំ២ដង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top