បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា ឆ្លងជំងឺកូវីដ-១៩របស់ប្រទេសថៃឡង់ដ៏ បានកើនឡើងចំនួន១២.៣៥៣នាក់ដោយនំាឲ្យកើនឡើងដល់ ១.៥៦១.៦៣៨នាក់ គិតត្រឹម រយៈពេល២៤ម៉ោងចុងក្រោយនេះ ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ហៅកាត់ថា (CCSA) របស់ប្រទេសបាន រាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។
យោងតាម CCSA ដែលជាក្រុមការងារ ទទួលបន្ទុកកិច្ចការកូវីដ-១៩ របស់ប្រទេសនេះ បានឲ្យដឹងថា ការស្លាប់ដែលទាក់ទងនឹងមេរោគឆ្លងមានចំនួន១២៥នាក់ត្រូវបានកត់ត្រា នៅថ្ងៃអាទិត្យនេះ ដោយនំាឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ១៦.២៦៨នាក់ ។

ក្នុងចំណោមអ្នកឆ្លងថ្មី១២នាក់ត្រូវបាននាំចូល និង១២.៣៤១នាក់ត្រូវបានបញ្ជូនក្នុងស្រុក រួមទាំង១.៩៧៦នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីបាងកក ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងចុងក្រោយនេះ ។
មជ្ឈមណ្ឌល CCSA បានឲ្យដឹងថា អ្នកជំងឺចំនួន១២២.៤៦៣នាក់កំពុងទទួលការព្យាបាល ដោយមាន៣.៣២៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមទាំង៧២៤នាក់កំពុងប្រើប្រាស់បំពង់ជំនួយ ដកដង្ហើម ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


