ព័ត៌មានអន្តរជាតិ

អ្នកជំនាញអន្ដរជាតិ រិះគន់អាមេរិក ចំពោះការរំលោភសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន

ឆុងឆីង៖ សហរដ្ឋអាមេរិក គួរតែត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ចំពោះការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមអ្នកជំនាញនៅក្នុងសិក្ខាសាលាអន្តរជាតិមួយ ដែលរៀបចំឡើងនៅទីក្រុងចុងឈីង ភាគនិរតីប្រទេសចិន ។

អ្នកជំនាញជាង ៤០ នាក់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការទូតមកពីប្រទេសចិន បារាំង នេប៉ាល់ ជប៉ុន និងប្រទេសដទៃទៀតបានចូលរួមក្នុងសិក្ខាសាលានេះ ដែលជាព្រឹត្តិការណ៍តាមអ៊ីនធឺណិត នៅសម័យប្រជុំលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

លោក Fu Zitang អនុប្រធានសមាគមចិន សម្រាប់ការសិក្សាសិទ្ធិមនុស្ស និងជាប្រធានសាកលវិទ្យាល័យនិរតី នៃវិទ្យាសាស្ត្រនយោបាយនិងច្បាប់បានលើកឡើងថា សង្រ្គាមដែលធ្វើឡើងដោយសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន មិនត្រឹមតែរំលោភយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិមនុស្សរបស់ប្រជាជនអាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ថែមទាំងបង្ក ការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស របស់ប្រជាជននៅប្រទេសជិតខាងថែមទៀត។

លោក Fu បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដាក់ចេញនូវគំនិតផ្ទាល់ខ្លួន អំពីលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនខ្លួន ដោយបន្ថែមថា សកម្មភាពអន្តរាគមន៍ ដែលអនុត្តរភាពបែបនេះអាចនាំឱ្យបរាជ័យ។

លោក Cheng Xizhong អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថាន Charhar បានលើកឡើងថា សហរដ្ឋអាមេរិក គឺជាអ្នករំលោភសិទ្ធិមនុស្សធំបំផុតរបស់ពិភពលោក ដោយចង្អុលបង្ហាញថាសង្រ្គាម និងប្រតិបត្តិការយោធា បានកើតឡើងដោយប្រទេសក្នុងនាម ប្រឆាំងភេរវកម្មចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ បានឆក់យកជីវិតមនុស្សជាង ៨ សែននាក់ និងផ្លាស់ទីលំនៅជាង ៣៨ លាននាក់។

លោក Christian Mestre សាស្រ្តាចារ្យនៅវិទ្យាស្ថានសិទ្ធិមនុស្ស នៅសាកលវិទ្យាល័យ Strasbourg បានលើកឡើងថា ការកាន់កាប់អាហ្វហ្គានីស្ថានរបស់អាមេរិក គឺជាអនុត្តរភាពនយោបាយមួយប្រភេទ និងបរាជ័យទាំងស្រុងដោយបន្ថែមថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរបស់ពួកគេ ជាមួយសហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា

Most Popular

To Top