កូរ៉េខាងត្បូង ៖ ក្រុមហ៊ុនផលិត រថយន្តយក្សកូរ៉េខាងត្បូង Hyundai ដាក់បង្ហាញមន្រ្តីសុវត្ថិភាព ទីតាំងថ្មីនៅរោងចក្រដំឡើង រថយន្ត Kia របស់ខ្លួននៅកូរ៉េខាងត្បូង ឈ្មោះ Spot ដែលជាឆ្កែ យន្តដ៏ល្បីល្បាញ និងបង្ហាញការរាំជាញឹកញាប់ របស់ Boston Dynamic នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។

តាមពិតសេវាកម្មសុវត្ថិភាព មនុស្សយន្តរោងចក្រ ត្រូវបានធ្វើឲ្យប្រសើរឡើង ដោយប្រើបញ្ញាសិប្បនិម្មិតការ រុករកស្វយ័ត និងបច្ចេកវិទ្យា ចាប់សញ្ញាពីចម្ងាយផ្សេងៗ ។ មនុស្សយន្តនេះ ក៏អាចត្រូវ បានបញ្ជាពីចម្ងាយ និងមានសុវត្ថិភាព ដោយធ្វើឲ្យបុគ្គលិក ការិយាល័យ ធ្វើការសង្កេត និងស្ទាបស្ទង់ផ្នែកខ្លះ នៃរោងចក្រពីទីតាំងកណ្តាល ។
ដោយចាប់ផ្តើមជាមួយ នឹងប្រតិបត្តិការសាកល្បងនៅរោងចក្រមួយ កន្លែងមានការកើនឡើងនឹងគាំទ្រ ដល់ការល្បាតសន្តិសុខពេលយប់ និងបង្កើតបរិយាកាសសុវត្ថិភាព សម្រាប់កម្មកររោងចក្រ ។ ប្រសិនបើការសាកល្បងនេះ បង្ហាញថា ទទួលបានជោគជ័យ ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួននឹងសម្លឹងមើលការពង្រីក តំបន់ល្បាតរបស់មនុស្សយន្ត និងពិចារណាអំពីការ ដាក់ពង្រាយទៅកាន់ ទីតាំងបន្ថែម។

លោក Dong Jin Hyun ប្រធានមន្ទីរពិសោធន៍ មនុស្សយន្តរបស់ក្រុមហ៊ុន Hyundai Motor Group បាននិយាយថា សេវាកម្មសុវត្ថិភាពមនុស្ស យន្តរោងចក្រ គឺជាគម្រោងសហការដំបូង ជាមួយ Boston Dynamics ។ មនុស្សយន្តនឹងជួយរកឲ្យ ឃើញនូវហានិភ័យ និងធានាសុវត្ថិភាព ប្រជាជននៅក្នុងតំបន់ ឧស្សាហកម្ម ។

យើងក៏នឹងបន្តបង្កើតសេវាកម្មឆ្លាតវៃ ដែលរកឃើញ គ្រោះថ្នាក់ នៅកន្លែងឧស្សាហកម្ម និង ជួយគាំទ្របរិយាកាសការងារ ប្រកបដោយសុវត្ថិភាព តាមរយៈកិច្ចសហការឥតឈប់ឈរ ជាមួយBoston Dynamics ៕ដោយ៖លី ភីលីព
