ព័ត៌មានអន្តរជាតិ

ព្យុះ Dianmu បណ្តាល ឱ្យខេត្តចំនួន ២៧ នៅប្រទេសថៃ ជន់លិច

បរទេស៖ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃចន្ទថា ព្យុះឈ្មោះ Dianmu បានបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ២៧ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅផ្នែកខាងលើនៃប្រទេស ដោយបង្កជាទឹកជំនន់នៅក្នុងខេត្តចំនួន ២៧ ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ សេចក្តីប្រកាសរបស់នាយកដ្ឋានបានឱ្យដឹងថា ស្ថានការណ៍បានប្រសើរឡើងនៅក្នុងខេត្តចំនួន ៤ ប៉ុណ្ណោះ។

ទឹកជំនន់បានប៉ះពាល់ដល់ប្រជាជនប្រមាណ ៥៩ ០០០ គ្រួសារ ប៉ុន្តែបានស្រកចុះវិញនៅខេត្តឈៀងម៉ៃ ឡាំភុន , ខេត្តឡាំប៉ាង និង ខេត្ត ប៊ូរីរាំ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top