យេរូសាឡឹម៖អ្នកនាំពាក្យ របស់ក្រសួងការពារជាតិអ៊ីស្រាអ៊ែល នៅថ្ងៃចន្ទនេះបានប្រកាសថា កងកម្លាំងទ័ពអាកាសរបស់ប្រទេស ទើបតែបានទទួលយក យន្តហោះចម្បាំងប្រភេទ F-35 ចំនួន៣គ្រឿងទៀត ពីសហរដ្ឋអាមេរិកកាលពីថ្ងៃ
អាទិត្យម្សិលមិញ។
យន្តហោះចម្បាំង ដែលត្រូវបានហៅជាភាសា របស់អ៊ីស្រាអ៊ែលថា Adir បានធ្វើដំណើរចុះចត ដល់មូលដ្ឋានទ័ពអាកាស Nevatim ស្ថិតនៅភាគខាងត្បូង នៃប្រទេសហើយយន្តហោះ ទាំង៣គ្រឿងនេះ នឹងត្រូវប្រគល់ទៅឲ្យកងកម្លាំងទ័ព ក្នុងតំបន់ដែលមានឈ្មោះថា
Lions of the South ក្នុងកិច្ចការងារសំខាន់ ការពារដែនអាកាសរបស់ជាតិ។
នៅក្រោយការមកដល់ នៃយន្តហោះទាំង៣គ្រឿងនេះ មានន័យថាអ៊ីស្រាអ៊ែលបច្ចុប្បន្នមានចំនួនយន្តហោះ F-35 នេះសរុបចំនួន៣០គ្រឿង មកហើយហើយយន្តហោះទាំងនេះ គឺជាផ្នែកមួយនៃការបញ្ជាទិញរបស់អ៊ីស្រាអ៊ែល សរុប៥០គ្រឿង ពីសហរដ្ឋអាមេរិក ដែលការមកដល់ដំបូង នៃ យន្តហោះបានធ្វើឡើង តាំងតែពីខែធ្នូឆ្នាំ២០១៦មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី