កាប៊ុល៖រដ្ឋាភិបាល នៃប្រទេសអាហ្គានីស្ថានកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអំពាវនាវមួយឲ្យកងកម្លាំង យោធារបស់ប្រទេសក្នុងការបញ្ចប់ទៅនៃកម្មភាព ហោះឃ្លាំមើលដោយយន្តហោះដ្រូនពី លើដែនអាកាសរបស់ប្រទេស។
មន្ត្រីរដ្ឋាភិបាលម្នាក់ ដែលមិនបានបញ្ចេញអត្តសញ្ញាណនិងត្រូវ បានយកមកចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bakhtar បានបន្តទៀតថា ទាំងអាមេរិក និងបណ្តាប្រទេសផ្សេងទៀតមិនគួរបង្ហាញ សកម្មភាពដូចគ្នានេះនោះដែរពីលើដែនអាកាស របស់ខ្លួនអាហ្គានីស្ថាន។

មន្ត្រីរូបនេះបានបន្តថាអាមេរិកកាលពី ពេលថ្មីៗនេះបានធ្វើការរំលោភបំពានទៅលើដែនអធិបតេយ្យ របស់អាហ្គានីស្ថានតាមរយៈការហោះហើរយន្តហោះដ្រូនឃ្លាំមើល ប្រទេសអាហ្គានីស្ថានជាញឺកញាប់។
សកម្មភាពហោះហើរបែបនេះ គឺជាភាពខុសច្បាប់ទៅលើច្បាប់ របស់អាហ្គានីស្ថានផងនិងច្បាប់អន្តរជាតិផង ហេតុដូចនេះវាគួរតែត្រូវបានកែតម្រូវនិងត្រូវបានការពារ៕
ប្រែសម្រួល៖ស៊ុនលី
