ចិន បានសាងសង់អគារធ្វើចត្តាឡីស័កថ្មីមួយ ដែលមានរហូតដល់ទៅ ៥០០០បន្ទប់។ អគារនេះសាងសង់អស់ទឹកប្រាក់ ២៦០លានដុល្លារ ទុកសម្រាប់ធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពី ក្រៅប្រទេស។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន CNN នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១។

អ្នកដំណើរពីខាងក្រៅប្រទេស នឹងត្រូវបានដឹកដោយរថយន្តក្រុង សំដៅត្រង់ទៅអគារថ្មី ដែលទុកសម្រាប់ធ្វើចត្តាឡីស័ក ក្រោយចុះពីលើយន្តហោះ។ ការធ្វើចត្តាឡីស័ក នឹងត្រូវចំណាយពេល យ៉ាងហោចណាស់ក៏២សប្តាហ៍ដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺបច្ចេកវិទ្យាទំនើបដែលចិន បានបំពាក់នៅក្នុងនអគារធ្វើចត្តាឡីស័កថ្មី ដែលខ្លួនទើបបញ្ចប់ ការសាងសង់ និងមានទីតាំងស្ថិតកៅក្នុង ខេត្តក្វាងចូវ។ បន្ទប់នីមួយៗ មានភ្ជាប់ជាមួយប្រព័ន្ធ video chat camera។ លើសពីនេះ ចិនបានបំពាក់បច្ចេកវិទ្យាយ៉ាងទំនើប ដោយប្រើមនុស្សយន្ត ក្នុងការជញ្ជូនអាហារ ទាំង៣ពេល យកទៅឱ្យអ្នកកំពុងធ្វើចត្តាឡីស័ក ថែមទៀតផង៕ Source: Sabay



