អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្របង្កើតផ្ទៃមុខ បុរសសម័យបុរាណ Neanderthal ឡើងវិញឈ្មោះ Krijn ដែលមានដុំសាច់ នៅពីលើចិញ្ចើម របស់លោកកាលពី ៧០.០០០ ឆ្នាំមុនជាបាតុភូតមួយមិនធ្លាប់ មានពីមុនមកក្នុងចំណោមក្រុម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
លោ កKrijn ជាយុវជនដែលមានភាពរឹងមាំ គួរសមនៅពេលស្លាប់មានដុំពក នៅលើចិញ្ចើមខាងស្តាំ របស់លោកជាលទ្ធផល នៃដុំសាច់តូចមួយ ។ អ្នកវិទ្យាសាស្ត្រអះអាងថា ដុំសាច់ពិសេសនេះមិនធ្លាប់មាន ក្នុងចំណោមលើមនុស្សបុរាណ Neanderthal ឡើយ ហើយទំនងជាបណ្តាលឲ្យ Krijn ឈឺចាប់ហើម ឈឺក្បាល និងប្រកាច់ ។
ប៉ុន្តែទោះបីជាមានអ្វីជាការ រីកលូតលាស់ដ៏ឈឺចាប់ពីដុំសាច់ ក៏ដោយ Krijn ត្រូវបានបង្កើតឡើងវិញ ដោយស្នាមញញឹម រីករាយ ។ ក្នុងកំឡុងពេល នៃជីវិតរបស់លោក Krijn បានរស់នៅក្នុង Doggerland ជាស្ពានដីបុរាណតភ្ជាប់ចក្រភពអង់គ្លេស ជាមួយទ្វីបអឺរ៉ុបផ្សេងទៀតជាង ៥០.០០០ ឆ្នាំមុន ។ មនុស្សបុរាណ Neanderthals គឺជាប្រភេទមនុស្សមួយរស់ នៅក្បែរមនុស្ស រាប់ពាន់ឆ្នាំមុន ហើយមានរូបរាង និងទំហំប្រហាក់ប្រហែលគ្នា ប៉ុន្តែជាទូទៅមានស្តុក និងមានសាច់ដុំច្រើន ។
សាច់ញាតិបុព្វបុរស របស់មនុស្សនេះមានអាយុកាលប្រហែល ១០០.០០០ ឆ្នាំដែលភាគច្រើន នៅជាមួយមនុស្ស និងបង្កាត់ពូជជាមួយពួកគេមុន ពេលផុតពូជប្រហែល ៤០.០០ ឆ្នាំមុន ។ ការស្ថាបនាឡើងវិញ របស់លោក Krijn ត្រូវបានផ្អែកលើបំណែកឆ្អឹង តែមួយនៃចិញ្ចើមត្រូវបាន រកឃើញនៅឆ្នាំ ២០០១ នៅហ្សេឡែនដោយអ្នកជំនាញ ខាងបុរាណវិទូស្មៀនស្ម័គ្រចិត្ត Luc Anthonisin ។
ហ្វូស៊ីលនេះត្រូវបានគេយកចេញ ពីកម្រាលសមុទ្រខាងជើង នៅឆ្នេរសមុទ្រប្រទេសហូឡង់ ជាមួយនឹងនាវាបូមខ្សាច់ ។ ក្រោយមកវាត្រូវ បានបង្ហាញដល់ Rijksmuseum van Oudheden (RMO)ជាសារមន្ទីរជាតិ នៃប្រទេសហូឡង់ នៅទីក្រុង Leiden ប្រទេសហូឡង់ ក្នុងឆ្នាំ ២០០៩ ។ Luc Amkreutz អ្នកអភិរក្សបណ្តុំបុរេប្រវត្តិនៅ RMO បាននិយាយថា មានការចូលបន្ទាត់ គួរឲ្យចាប់អារម្មណ៍លើឆ្អឹងចិញ្ចើម ៕ដោយ៖លី ភីលីព