ព័ត៌មានអន្តរជាតិ

នៅដើមយុគ សម័យ​សំរិទ្ធ ៖ ការធ្វើចំណាកស្រុក របស់ប្រជាជន ពីវាលស្មៅ នៃរុស្ស៊ីបាន ចាប់ផ្តើមដំណើរជាបន្តបន្ទាប់ ដែលនឹងផ្លាស់ប្តូរ ប្រវត្តិសាស្ត្រ

ម៉ុងហ្គោលី ៖ ការធ្វើចំណាកស្រុក នាយុគសម័យអាយុសំរិទ្ធ ដ៏អស្ចារ្យនាពេលនោះ ដោយការប្រើប្រាស់ទឹកដោះគោ ជាអាហារសំខាន់ បន្ទាប់ពីការស្រាវជ្រាវ បានរកឃើញថា ការយកទឹកដោះគោចូល ធ្វើជារបបអាហារ បានផ្តល់ឲ្យប្រជាជននៅអឺរ៉ុប នៃការចល័តគោលដៅទៅភាគខាងកើត រហូតដល់ម៉ុងហ្គោលី កាលពី ៥០០០ ឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមខ្លះត្រូវបានគេស្គាល់ថា Yamnaya បានធ្វើដំណើរឆ្ពោះទៅភាគខាងលិច ឆ្លងកាត់ទ្វីបអឺរ៉ុប ទៅកាន់កន្លែងដូចជា Scandinavia ហើយខ្លះទៀត ទៅដល់ខាងកើតដូចម៉ុងហ្គោលី ។ នៅពេលទៅដល់ ទីនោះពួកគេ បានណែនាំនូវបច្ចេកវិទ្យាថ្មី ដូចជារទេះរុញ ហើយថែមទាំង អាចនាំមកនូវភាសាគ្រួសារ ឥណ្ឌូ-អឺរ៉ុប ដែលសព្វថ្ងៃនេះរួមមានអង់គ្លេស អេស្ប៉ាញ និង ហិណ្ឌូតានី ។

ប៉ុន្តែគ្រាន់តែរបៀប និងមូលហេតុដែលពួកគេធ្វើដំណើរចម្ងាយខុសពីធម្មតា បែបនេះ កាលពី ៥០០០ ឆ្នាំមុននៅតែជាអាថ៌កំបាំង រហូតមកដល់បច្ចុប្បន្ន។ ការស្រាវជ្រាវថ្មី បានបង្ហាញថា អាថ៌កំបាំង នៃភាពជោគជ័យ របស់ពួកគេ គឺសាមញ្ញណាស់ ដោយពួកគេបានផឹកទឹក ដោះគោ ហើយពួកគេមិន ត្រឹមតែប្រើវាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បាននាំយកហ្សែនសម្រាប់ការអត់ធ្មត់ចំពោះជាតិទឹកដោះគោ ចូលទៅក្នុងទ្វីបអឺរ៉ុប ផងដែរ ។

ក្នុងយុគសម័យទឹកកកថ្មី បំផុត ទឹកដោះគោគឺជាជាតិពុល សម្រាប់មនុស្សធំ ព្រោះមិនដូចក្មេងទេ ពួកគេមិន អាចផលិតអង់ស៊ីម ត្រូវការដើម្បី បំបែកជាតិទឹកដោះគោជាជាតិ ស្ករសំខាន់ ក្នុងទឹកដោះគោឡើយ ប៉ុន្តែនៅពេលការធ្វើកសិកម្ម ចាប់ផ្តើមជំនួសការបរបាញ់ និងការប្រមូលផ្តុំ នៅមជ្ឈឹមបូព៌ា ប្រហែល ១១,០០០ ឆ្នាំមុន អ្នកឃ្វាលគោ បានរៀន កាត់បន្ថយជាតិទឹកដោះគោ ទៅកម្រិតអាចទ្រាំទ្រ បានដោយការបំបៅទឹកដោះគោ ដើម្បីធ្វើឈីស ឬទឹកដោះគោជូរ ។

រាប់ពាន់ឆ្នាំក្រោយ មកការ ផ្លាស់ប្តូរហ្សែន ដែលផ្តួចផ្តើមដោយអ្នកឃ្វាលគោ រុស្ស៊ីបានរីករាលដាលពាសពេញ ទ្វីបអឺរ៉ុបហើយផ្តល់ លទ្ធភាព ឲ្យមនុស្សផឹកទឹកដោះគោ ។ អ្នកវិទ្យាសាស្ត្រនិយាយ ថា អត្ថប្រយោជន៍សំខាន់ នៃការផឹកទឹកដោះគោ ផ្តល់ឲ្យក្រុមជនជាតិរុស្ស៊ី នៅតែត្រូវបានស៊ើបអង្កេត វាទំនងជាថា ប្រូតេអ៊ីន សារធាតុចិញ្ចឹម និងវត្ថុរាវនៅក្នុង ទឹកដោះគោនឹងមានសារសំខាន់ ចំពោះការរស់រានមានជីវិត នៅក្នុងវាលស្មៅ ដ៏អាក្រក់ និងស្ងួត។

ពួកគេបានរកឃើញ របស់ពួកគេដោយវិភាគគ្រោង ឆ្អឹងមនុស្ស ៥៦ នាក់បានរស់នៅ ឥឡូវនេះស្ថិតនៅភាគនិរតីនៃប្រទេសរុស្ស៊ីចន្លោះឆ្នាំ ៤៦០០ ដល់ ១៧០០ មុនគ.ស ។ អ្នកស្រាវជ្រាវ មកពីវិទ្យាស្ថាន Max Planck សម្រាប់វិទ្យាសាស្ត្រ នៃប្រវត្តិសាស្ត្រមនុស្ស នៅទីក្រុងជេណាប្រទេសអាល្លឺម៉ង់ បានសិក្សាពីកំបោរបុរាណ ជាសំណល់ នៃអាហារលើបន្ទះ នៅលើធ្មេញរបស់មនុស្ស ហើយបានរកឃើញប្រូតេអ៊ីន នៅតែរក្សាទុក៕

ដោយ៖លី ភីលីព

Most Popular

To Top