ព័ត៌មានអន្តរជាតិ

ជើងហោះហើរ​ដំបូង​ រវាងបារ៉ែន និងអីស្រាអ៊ែល ត្រូវបានដំណើរ ការរួចរាល់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរ Gulf Air គឺ Airbus A320 បានធ្វើដំណើរ មកដល់អាកាសយានដ្ឋាន Ben Gurion Airport ហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងត្រូវបានគេដឹងថា ជាជើងហោះហើរដំបូង ដែលតភ្ជាប់រវាងប្រទេស បារ៉ែននិងប្រទេស អ៊ីស្រាអ៊ែល។

ជើងហោះហើរដោយក្រុមហ៊ុន អាកាសចររដ្ឋ របស់ប្រទេសបារ៉ែន បានចាកចេញពីទីក្រុង Manama បានប្រើពេលប្រមាណជា ១ម៉ោងជាមួយនឹងរដ្ឋមន្ត្រី ក្រសួងការបរទេស អ៊ីស្រាអ៊ែល លោក Yair Lapid មុនពេលវាបានធ្វើដំណើរ មកដល់រដ្ឋធានី នៃប្រទេសតំបន់ហ្គោល្វមួយនេះ និងក៏ជាដំណើរទស្សនកិច្ច លើកដំបូងបំផុត របស់របស់មន្ត្រីជាន់ ខ្ពស់ អ៊ីស្រាអ៊ែល នៅបារ៉ែន។

យោងតាមសេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើង ដោយក្រសួងដឹកជញ្ជូន របស់អ៊ីស្រាអ៊ែល បានបញ្ជាក់ការហោះហើរ រវាងទីក្រុង Manama និងទីក្រុង Tel Aviv នឹងត្រូវចាប់ផ្តើមធ្វើឡើង ជាមួយនឹងពេល២ដង ក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top