អាមេរិក ៖ យោងតាមអ្នកវិទ្យាសាស្ត្ររបស់អង្គការ ណាសា បានឲ្យដឹងថា ចំណុចក្រហមដ៏អស្ចារ្យ របស់ភពព្រហស្បតិ៍ កាន់តែលឿនទៅៗ ដោយខ្យល់នៅជុំវិញ គែមព្យុះបានកើនឡើង ក្នុងល្បឿន ៨ភាគរយ ចាប់តាំងពីឆ្នាំ ២០០៩ ហើយឥឡូវនេះលើសពី ៦៤៣គីឡូម៉ែត្រ ក្នុងមួយម៉ោង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
មជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់អង្គការណាសា នៅទីក្រុង Greenbelt រដ្ឋ Mary land បានវិភាគរបាយ ការណ៍ព្យុះធម្មតា របស់កែវយឺតអវកាស Hubble ហើយបានរកឃើញថាខ្យល់បក់ ស្ថិតក្នុងល្បឿនលឿន នៅតាមគែម នៃព្យុះបានកើនឡើង ៨ ភាគរយចាប់តាំងពីឆ្នាំ ២០០៩ ។ ណាសាបានបន្ត ថា ផ្ទុយទៅវិញខ្យល់ នៅជិតតំបន់ខាងក្នុងបំផុត របស់ចំណុចក្រហម កំពុងធ្វើចលនាយឺត ជាងមុនដូចជាមានមនុស្សម្នាក់ កំពុងធ្វើដំណើរយ៉ាងខ្ជិល ច្រអូស នៅរសៀលថ្ងៃអាទិត្យ ដែលមានពន្លឺថ្ងៃ ។
អ្នកវិទ្យាសាស្ត្រនៅតែមិនច្បាស់ថា តើល្បឿនខ្យល់ផ្លាស់ប្តូរមានន័យយ៉ាងណា ចំពោះចំណុចក្រហមធំ ដែលធំជាងផែនដី ផ្ទាល់ ។ វាពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ ព្រោះ Hubble មិនអាចមើលឃើញបាត នៃព្យុះបានយ៉ាងល្អ នៅពីក្រោម ពពកដោយមើលមិនឃើញ នៅក្នុងទិន្នន័យនេះ។
ប៉ុន្តែវាគឺជាទិន្នន័យដ៏ គួរឲ្យចាប់អារម្មណ៍ដែលអាចជួយយើងឲ្យ យល់ពីអ្វីដែលជំរុញឲ្យមានចំណុច ក្រហមដ៏អស្ចារ្យ និងរបៀបវារក្សាថាមពល ។ មនុស្សបានសង្កេត ឃើញប្រព័ន្ធព្យុះដ៏ធំនេះអស់ រយៈពេលជាង ១៥០ ឆ្នាំមកហើយដោយមានការវាស់វែងយ៉ាង ជិតស្និទ្ធពីយានអវកាស និងកែវយឺត ឥឡូវនេះផ្តល់ឱកាស ដើម្បីពិនិត្យមើលល្បឿនខ្យល់ នៅតំបន់ផ្សេងៗគ្នានៃចំណុចក្រហម ។
ដើម្បីវិភាគទិន្នន័យដ៏សំបូរ បែបរបស់ហាប់ប៊ល អ្នកសិក្សា Michael Wong មកពីសាកលវិទ្យាល័យ California និង Berkeley បានបង្កើតវិធីសាស្រ្តវិភាគ ទិន្នន័យថ្មីមួយ។ លោកបានប្រើសូហ្វវែរ ដើម្បីតាមដាន វ៉ិចទ័រខ្យល់រាប់ម៉ឺនដល់រាប់សែន រាប់ពាន់រួមទាំង ទិសដៅ និងល្បឿនរាល់ ពេលភពព្រហស្បតិ៍ត្រូវ បានអង្កេតដោយ Hubble ៕ដោយ៖លី ភីលីព