បរទេស៖ ប្រទេសតួកគីកាលពីថ្ងៃសុក្រ បានធ្វើការប្រកាសថ្កោលទោសចំៗទៅលើកិច្ចព្រមព្រៀងថ្មីៗនេះ ដែលធ្វើឡើងរវាងប្រទេសក្រិកនិងប្រទេសបារាំង ដោយអះអាងថាវាគឺជាសកម្មភាពដែលគម្រាមកំហែង ទៅដល់សម្ព័ន្ធមិត្តរបស់អង្គការណាតូទាំងអស់។
លោក Tanju Bilgic អ្នកនាំពាក្យរបស់ក្រសួងការបរទេសបានបញ្ជាក់ទៀតថាកន្លងមក តំបន់ដែនសមុទ្ររបស់ក្រិកនិងការទាមទារដែនអាកាសជាតិ គឺផ្ទុយពីច្បាប់អន្តរជាតិរួចទៅហើយដូចនេះកិច្ចព្រមព្រៀងនេះ វាបានកំពុងតែធ្វើឲ្យក្តីសុបិន្តរបស់ក្រិកក្នុងការទាមទារទាំងនេះ នឹងធ្វើឡើងបានជោគជ័យហើយវាមានរូបរាង ប្រឆាំងមកលើប្រទេសតួកគីផងក្រៅតែពីសម្ព័ន្ធមិត្តរបស់ណាតូ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រទេសបារាំងនិងប្រទេសក្រិកបានឈាន ទៅដល់កិច្ចព្រមព្រៀងគ្នាក្នុងការបញ្ចាសព្វាវុធដែលមានតម្លៃរហូតទៅដល់ ជិត៣ពាន់លានអ៊ឺរ៉ូឬប្រមាណជា៣,៥ពាន់លានដុល្លារ ព្រមទាំងយន្តហោចម្បាំង៣គ្រឿងផង៕
ប្រែសម្រួល៖ស៊ុនលី