បរទេស ៖ កោះតៃវ៉ាន់កាលពីថ្ងៃសុក្របានប្រកាសថា យន្តហោះចម្បាំងរបស់ប្រទេសចិន ប្រមាណជា៣៨គ្រឿង បានហោះហើរពីលើដែន
អាកាសរបស់ខ្លួន គឺជាសកម្មភាពយោធាដ៏ធំបំផុត មិនធ្លាប់មាន របស់រដ្ឋាភិបាលក្រុងប៉េកាំង ។
ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងទៀតថា យន្តហោះចម្បាំងដែលមានបូករួម ទាំងយន្តហោះទំលាក់គ្រាប់បែកជាច្រើន
គ្រឿងផងបានធ្វើការហោះហើរលើដែនអាកាស របស់កោះតៃវ៉ាន់ ដល់ទៅ២ក្រុមបន្តបន្ទាប់គ្នា ។
ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់បានធ្វើការឆ្លើយតប តាមរយៈការហោះហើរយន្តហោះចម្បាំង ជាច្រើនគ្រឿងព្រមទាំងការត្រៀម ដាក់ពង្រាយ
ប្រព័ន្ធមីស៊ីលទៀតផង ។
គួរឲ្យដឹងដែរថា កោះតៃវ៉ាន់បានធ្វើការទិះតៀននូវសកម្មភាពនិង កងកម្លាំងទ័ពអាកាសរបស់ប្រទេសចិន ជាងមួយឆ្នាំមកហើយដោយបញ្ជាក់ថា
វានឹងធ្វើឲ្យមានបញ្ហាហិង្សា យោធាដាក់គ្នាព្រមទាំងអសន្តិសុខ នៅក្នុងតំបន់ទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី