តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២0២១ថាទីភ្នាក់ងារ សារព័ត៌មានផ្លូវការ ឈ្មោះថា IRNA បានរាយការណ៍ នៅថ្ងៃសៅរ៍នេះថា ព្យុះត្រូពិកមួយបានជះឥទ្ធិពល ដល់សកម្មភាពប្រចាំថ្ងៃនៅខេត្ត Sistan និងខេត្ត Baluchestan ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់។
ព្យុះ “Shahin” បានបោកបក់មកលើទីក្រុង Jask, Konarak និង Chabahar គិតត្រឹមថ្ងៃសៅរ៍ ។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងវិធានការបង្ការ ការិយាល័យ និងសាលារៀននៅផ្នែកខ្លះ នៃខេត្តនេះត្រូវបានបិទខ្លះ ហើយភូមិខ្លះត្រូវបានជម្លៀស ចេញដោយសារខ្យល់ព្យុះ មានល្បឿនលឿន ។
លោក Abbas Ali Arjmandi អភិបាលរងខេត្ត Sistan និង Baluchestan បានប្រាប់ ដល់ IRNA ថា សាលារៀននៅផ្នែកខ្លះ នៃខេត្តនេះនឹងត្រូវឲ្យរៀន តាមអ៊ីនធឺណេត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
លោកបានកត់សម្គាល់ថា ម៉ោងធ្វើការនឹងត្រូវកាត់បន្ថយ ដោយសារហេតុផលដូចគ្នា ។
លោក Jalaleddin Qaderi អគ្គនាយកផ្លូវ ហាយវេស៏ និងផ្លូវថ្នល់ នៃខេត្តនេះ ត្រូវបានដកស្រង់សម្តី ដោយបានលើកឡើងថាផ្លូវធំ២ត្រូវបានបិទ រហូតដល់មានការជូនដំណឹង ពេលក្រោយ ។
លោក Qaderi បានឲ្យដឹងថា អាជ្ញាធរចរាចរណ៍បានត្រៀមខ្លួន រួចជាស្រេចក្នុងការផ្តល់សេវាកម្មចំ ពេលមានវិបត្តិកើតឡើង៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា