កាលីហ្វ័រញ៉ា៖អ្នកជំនាញជឿថា ផ្ទាំងទឹកកក A68 ដែលមានទំហំពី Delaware បំបែកចេញពីធ្នើទឹកកក Larsen C របស់អង់តាក់ទិកកាលពីខែកក្កដាឆ្នាំ ២០១៧ ទំនងជាបណ្តាលមកពីការស្តើង នៃស្រទាប់ទឹកកកដែលរអិលជាធម្មតា នឹងធ្វើឲ្យមានស្នាមប្រេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកវិទ្យាសាស្ត្រផ្នែកទឹកកកនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Irvine និងJPL របស់អង្គការណាសា បានកំណត់ថា ការរលាយទឹកកកជាស្រទាប់ខាងលើបានចុះខ្សោយ ដោយសារតែលំហូរទឹកសមុទ្រ នៅខាងក្រោមកម្រាលទឹកកក និងការប្រែប្រួលអាកាសធាតុគឺជាការវាយប្រហារពីរដង។

ពួកគេបានបង្កើតសេណារីយ៉ូចំនួន៣ ខណៈនៅពេលកំពុងសម្លឹងមើល ស្នាមប្រេះចំនួន ១១ នៅក្នុងធ្នើទឹកកក Larsen C បើធ្នើរទឹកកកស្តើងពីការរលាយធ្វើឲ្យដុំទឹកកកកាន់តែស្តើង ក៏បន្តធ្វើឲ្យទឹកកករលាយទាំងសង្ខាង។

នៅពេលដែលការរលាយទឹកកកកាន់តែស្តើងការប្រេះឆា បានពង្រីកឡើងដល់ ៣៦៧ ហ្វីតកើនឡើងពី ២៤៩ ហ្វីត។ នៅពេលទាំងផ្ទាំងទឹកកក និងការរលាយត្រូវបានធ្វើឲ្យស្តើងការប្រេះឆា បានពង្រីកប៉ុន្តែក្នុងកម្រិតតិចជាងនេះ ហើយដុំទឹកកកបានជួយសង្គ្រោះការប្រេះស្រាំនៅក្នុងធ្នើរទឹកកកស្តើងគម្លាតត្រូវបានកាត់ បន្ថយមកត្រឹម ៧២ ហ្វីតធ្លាក់ចុះពី ២៥៩ ហ្វីត៕ដោយ៖លី ភីលីព
