បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសស៊ីរីលោក Faisal Mekdad នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានខ្លាំងៗទៅកាន់ ក្រុមសកម្មប្រយុទ្ធដែលគាំទ្រ ដោយសហរដ្ឋអាមេរិកថាពួកគេមិនគួរបន្តការព្យាយាម ក្នុងការធ្វើការងារជាភ្នាក់ងារតំណាងឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទៀតនោះទេ។
ថ្លែងនៅក្នុងអំឡុងពេល នៃកិច្ចសំភាសជាមួយនឹងទូរទស្សន៍ជាតិ នៃប្រទេសស៊ីរីលោក Mekdad បានបន្តថាកងកម្លាំង របស់សហរដ្ឋអាមេរិកទាំងអស់ត្រូវ តែដកខ្លួនចេញពីតំបន់ភាគខាងជើងនៃប្រទេសហើយ កងកម្លាំងរបស់ស៊ីរីនឹងធ្វើដំណើរទៅកាន់ទីនោះ ក្នុងពេលឆាប់ៗនេះ។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ជាថ្មីថា កងទ័ពស៊ីរីនឹងមិនបោះបង់ចោលផ្នែកណាមួយ នៃទឹកដីស៊ីរីឡើយដោយសង្កត់ធ្ងន់ថា កងកម្លាំងកាន់កាប់របស់អាមេរិក និងតួកគីគួរតែដកថយចេញពី ទឹកដីស៊ីរីឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ស៊ុនលី
