ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួម និង ស៊ីរីព្រមព្រៀងគ្នា លើគម្រោង ធ្វើសហប្រតិបត្តិការ សេដ្ឋកិច្ចច ឲ្យប្រសើរឡើង

បរទេស ៖ ក្រសួងសេដ្ឋកិច្ច នៃប្រទេសសហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសនៅតំបន់ឈូងសមុទ្រនេះ និងប្រទេសស៊ីរី បានព្រមព្រៀងគ្នាលើគម្រោងអនាគត ធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកវិស័យថ្មីៗ ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការព្រមព្រៀងគ្នានេះ បង្ហាញឲ្យឃើញនូវ ការផ្លាស់ប្តូរឥទ្ធិពល ក្នុងតំបន់ ក្រោយមានសង្គ្រាម១០ឆ្នាំ ក្នុងប្រទេសស៊ីរី ។

សហភាពអារ៉ាប់រួម បានគំាទ្រដល់ក្រុមប្រឆាំងស៊ីរី នៅក្នុងអំឡុងឆ្នាំដំបូងៗនៃជម្លោះ ប៉ុន្តែស្របពេលដែលកងទ័ពស៊ីរី វាយដណ្ដើមបានទឹកដីភាគច្រើន ពីក្រុមប្រឆាំងនោះ សហភាពអារ៉ាប់រួម និង ប្រទេសអារ៉ាប់ដទៃទៀត បានបើកទ្វារចំពោះរដ្ឋាភិបាល នៃលោកប្រធានាធិបតី បាហ្សា អាល់អាសាដ ។

ក្រសួងសេដ្ឋកិច្ចសហភាពអារ៉ាប់រួម បានសរសេរសារបង្ហោះលើបណ្ដាញ សង្គមធ្វីតធ័រថា តម្លៃនៃជំនួញ មិនមែនប្រេង រវាងប្រទេសទាំងពីរនេះ ក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ គឺមានចំនួន ២៧២លានដុល្លារ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top