អូស្ត្រាលី ៖ ប្រភេទខ្យងថ្មី ត្រូវបានគេរកឃើញ នៅក្នុងសារមន្ទីរអូស្រ្តាលី ដែលជាកម្មសិទ្ធិ របស់ប្រភេទសត្វកម្របំផុត សម្រាប់ពពួកខ្យងសមុទ្រ ប្រភេទនេះ ដូច្នេះអ្នកវិទ្យាសាស្ត្រ មិនទាន់ឃើញមានជីវិត នៅឡើយទេ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ខ្យងប្រភេទនេះត្រូវបានគេហៅថា Amoria thorae ហើយសត្វនេះជាផ្នែកមួយ នៃក្រុមគ្រួសារខ្យងសមុទ្រ Volutidae និងជាប្រភេទសត្វថ្មីរបស់ Amoria ជាប្រភេទខ្យង ដែលមានសម្បកដូចរលក ។ នេះបើយោងតាមការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយ នៅក្នុងទស្សនាវដ្តី Nature ថា ប្រភេទសត្វ Amoria គឺកម្រណាស់អ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញ សំណាករស់នៅឡើយ ហើយនៅសល់តែសម្បកទទេ ប៉ុណ្ណោះ ។
សម្បក របស់ Amoria thorae មានទំហំតូចជាងខ្យងដទៃទៀត ហើយជាពណ៌ក្រែម ដែលមានបន្ទាត់ងងឹតបង្កើត ជារលកដូចលំនាំ ដែលរត់ពីលើ ចុះក្រោម ។ សារមន្ទីរនិយាយថា សត្វខ្យងរស់នៅផ្នែកខ្លះនៃ Cape Moreton, Queensland និង Tweed Heads, New South Wales ។ សារមន្ទីរ Queensland អ្នកថែរក្សាបរិស្ថានសមុទ្រ លោកវេជ្ជបណ្ឌិត John Healy បាននិយាយថា លោកដឹងយូរមកហើយអំពីប្រភេទ សត្វខ្យងសមុទ្រ ដែលអាចស៊ីបានពីឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលី ។

John Healy បានបន្តថា ខ្ញុំបានឃើញសែល និងខ្យងសមុទ្រនេះបង្ហាញក្នុងសៀវភៅ ប៉ុន្តែមិនត្រូវបាន ពិពណ៌នាជាផ្លូវការទេ ដូច្នេះអ្នកអាចស្រមៃថា ខ្ញុំរីករាយ នៅពេលថតរូបបណ្តុំថ្មីនេះ ខ្ញុំមិនបានរកឃើញទេប៉ុន្តែមានគំរូពីរប្រភេទ នៃប្រភេទថ្មីនេះ ៕
ដោយ៖លី ភីលីព
