គោលដៅទេសចរណ៍ចំនួន ៥បន្ថែមទៀត នៅក្នុងប្រទេសថៃនឹងត្រូវបើកឱ្យភ្ញៀវ ចូលទស្សនាចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដោយមានលក្ខខណ្ឌថា គោលដៅទាំងនោះ នឹងមិនមានក្រុមឆ្លងជំងឺកូវីដ-១៩ ថ្មីច្រើនរហូតដល់កាលបរិច្ឆេទ កំណត់ខាងលើ។

តំបន់ទាំងនោះរួមមានដូចជា ទីក្រុងបាងកក ខេត្តឈៀងម៉ៃ (ស្រុកមឿង ស្រុកមេរីម ស្រុកមេតែង និងស្រុកដូយតៅ) ខេត្តប្រាជុបឃីរីខាន់ (ស្រុកហួហ៊ីន) ខេត្តភេតឆាបូរី (ស្រុកចាមអាំ) និងខេត្តឈុនបូរី (ស្រុកប៉ាតាយ៉ា ស្រុកបាងឡាមុង និងស្រុកសាតាហ៊ីប)។ នេះបើយោងតាមអ្នកនាំពាក្យ រដ្ឋាភិបាលថៃ លោក ថាណាក់ខនវ៉ាងប៊ុនគង់ចាណា។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលខាងលើនេះ បានធ្វើឡើងបន្ទាប់ពីភាពជោគជ័យ នៃគម្រោងប្រអប់ខ្សាច់ របស់កោះភូកេត ដែលរកបានទឹកប្រាក់ ចំនួន ២,៣៣ប៊ីលានបាត (៦៨,៨៣លានដុល្លារអាម៉េរិក) ចូលទៅក្នុងសេដ្ឋកិច្ច ក្នុងរយៈពេលបីខែចុងក្រោយ ចាប់តាំងពីការបើកដំណើរ ការគម្រោងនេះកាលពីខែកក្កដា៕ Source: Sabay
