ព័ត៌មានអន្តរជាតិ

សុនខ​ និង​ឆ្មា​ ១៦ក្បាល​ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ដុត​សម្លាប់​ចោល​ ក្រោយ​ម្ចាស់​ មាន​ជំងឺ​កូវីដ-១៩

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១០ ខែ​តុលា ឆ្នាំ​២០២១​ អាជ្ញាធរ​ខេត្ត​ Ca Mau ប្រទេស​វៀតណាម​ បាន​សម្លាប់​តាម​រយៈ​រូប​ភាព ​យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​​សត្វ​សុនខ​ចំនួន​ ១៥ក្បាល​ និង​សត្វ​ឆ្មាចំនួន​ ១ក្បាល​ ក្រោយ​លោក​​ Pham Minh Hung និង​ភរិយា​ ដែលជាម្ចាស់បាន​រក​ឃើញ​មាន​ជំងឺ​ឆ្លង​ជំងឺ​កូវីដ-១៩​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​សារព័ត៌មាន​ VICE កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១។

រឿង​រ៉ាវ​កើត​ឡើង​ក្រោយ​លោក​ Hung និង​ភរិយា​​​ដែល​ជាកម្មករ​មួយ​កន្លែង ​នៅ​ទី​ក្រុង​ហូជីមិញ​ បាន​ធ្វើ​ដំណើរ​តាម​រយៈ​ម៉ូតូ​ចាក​ចេញ​ទៅ​កាន់​​ភូមិ​មួយ​ក្នុង​ខេត្ត​ Ca Mau ដែល​ស្រុក​កំណើត​របស់​ភរិយា​ ដោយ​បាន​នាំ​យក​សត្វ​សុខន ​ចំនួន​ ១៧ក្បាល​ និង​សត្វ​ឆ្មា​ចំនួន​ ១ក្បាល​ ដែល​ពួក​គេ​ចាត់​ទុក​ ជា​កូន​បង្កើត​ទៅ​ជា​មួយ​គ្នា​តែ​ម្ដង​។ ពួក​គេ​បាន​ឲ្យ​សត្វសុនខ ២ក្បាល​ទៅ​ឲ្យ​គេ​ពេល​ជិះ​តាម​ផ្លូវ។ លុះ​ទៅ​ដល់​ស្រុក​កំណើត​ពួក​គេ​ទាំង​ពីរ​ បាន​តេស្ត​វិជ្ជមាន​កូវីដ-១៩​ រី​ឯ​សត្វ​សុនខ​មួយ​ក្បាល ​ក៏​បាន​តេស្ត​វិជ្ជមាន​លើ​វីរុស​ឆ្លង​មួយ​ប្រភេទ​ផង​ដែរ​ ប៉ុន្តែ​មិន​ច្បាស់​ថា​ជា​ជំងឺ​កូវីដ-១៩​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​។

ដោយ​ខ្លាច​រីក​រាល​ជំងឺ​កូវីដ-១៩​ ខាង​អាជ្ញាធរ​ក្នុង​មណ្ឌល​ចត្តាឡីស័ក ​នៅ​ភូមិ​ពួកគេ​​ក៏​បាន​ សម្លាប់​សុនខ​ចំនួន​ ១៥ក្បាល​ និង​សត្វ​ឆ្មា​ចំនួន​ ១ក្បាល​ តាម​រយៈ​ចាប់​ដាក់​ក្នុង​ប៉ាវ​ រួចជ្រមុជ​ចូល​ទឹក​ និង​ដុត​សម្លាប់​ចោល​តែ​ម្ដង​។

សកម្មភាព​ទាំង​នេះ​ត្រូវ​លិច​ឮ​ ទៅ​ដល់​ប្រជាជន​វៀតណាម​ ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់ ​តាម​បណ្ដាញ​សង្គម​នានា​ ​សម្ដែង​ការ​មិន​ចិត្ត​ខ្លាំង​ និង​បាន​រិះ​គន់​ដល់​អាជ្ញាធរ​ខ្លាំង​ ក៏​ដូច​ជា​ខិត​ខំ​ផ្សព្វផ្សាយ ​ឲ្យ​សារព័ត៌មាន​ក្រៅ​ប្រទេស​ដឹង​ឮ​ ពី​ទង្វើ​ព្រៃផ្សៃ​នេះ​ ដោយ​ទាម​ទារ​បញ្ឈប់​សកម្មភាព​​ទាំង​នេះ​។

បើ​យោង​តាម​ព័ត៌មាន​ក្នុង​ស្រុក​ប្រទេស​វៀតណាម​ អាជ្ញាធរ​នៅ​មណ្ឌល​នោះ​ បាន​លើក​ឡើង​ថា​ម្ចាស់​សត្វ​ជា​អ្នក​អនុញ្ញាត​ឲ្យ​សម្លាប់​បែប​នេះ​ ប៉ុន្តែ​បើ​តាម​ភរិយា​លោក​ Hung បាន​បដិសេធ​ ដោយ​បាន​លើក​ឡើង​បន្ថែម​ថា​សត្វសុនខ​មួយ​ក្បាល​របស់​ពួក​គេ​ត្រូវ​បាន​ ពួក​គេ​អាជ្ញាធរ​ វាយ​ធ្វើ​បាប​យ៉ាង​កាច​សហាវ​ ដោយ​បាន​ ចាប់​ចង​ វាយ​ធ្វើ​បាប​ បំបាក់​ជើង​និង​ បំបែក​ក្បាល​ រហូត​ដល់​សត្វសុនខ​មួយ​ក្បាល​នេះ ​ងាប់​នៅ​ក្បែរ​ពួក​គេ​តែ​ម្ដង​។

យ៉ាង​ណា​ក្ដី​ដោយ​សារ​តែ​ ព័ត៌មាន​នេះ​កក្រើក​ខ្លាំង​ពេក​ ក៏​បាន​ធ្វើ​ឲ្យ​ គ្រូ​ពេទ្យ​ម្នាក់​ នៅ​មណ្ឌល​ចត្តាឡីស័ក​នោះ​ ដែល​បាន​ពាក់ព័ន្ធ​ ក៏​ដូច​ជា​បញ្ជា​ឲ្យ​សម្លាប់​នេះ​ បាន​សុំ​លាលែង​ពី​តំណែង ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១១ ខែ​តុលា ឆ្នាំ​២០២១​។​

ជា​ចុង​ក្រោយ​គ្រួសារ​លោក​ Hung បាន​ត្រឹម​តែ​កើតទុក្ខ និងទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​ពង្រឹង​សកម្មភាព​ ក្នុង​ការ​ពារ​សិទ្ធិ​សត្វ​ ដោយ​ពួកគេ​នឹង​រកសុនខ មកចិញ្ចឹមទៀត ថែម​ទាំង​លើក​ឡើង​ថា៖”​ ពួក​គេ​សម្លាប់​កូន​របស់​ពួក​ខ្ញុំ​ហើយ​ ខ្ញុំ​មិន​មាន​លទ្ធភាព​​ ធ្វើ​អី​​ទេ​លើ​រឿង​ហ្នឹង​”៕ Source: Sabay

Most Popular

To Top