បរទេស៖ អជ្ញាធរនៃប្រទេសតួកគី កាលពីថ្ងៃពុធបានប្រកាសថា បានចាប់ខ្លួនមនុស្ស៨នាក់ រួមមានទាំងភ្នាក់ងារ របស់រដ្ឋាភិបាលអ៊ីរ៉ង់ ២នាក់ផង ដែលបានរៀបចំផែនការ ក្នុងការចាប់ខ្លួនអតីតីយោធាអ៊ីរ៉ង់ម្នាក់ ត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ។

ភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានបញ្ជាក់ថាមនុស្ស៨នាក់ ដែលត្រូវបានចាប់ផ្តើមគឺធ្វើឡើង នៅក្នុងខេត្ត Van ដែលមានព្រំដែនជាប់ជាមួយ នឹងប្រទេសអ៊ីរ៉ង់ និងជាប្រតិបត្តិការចូលរួមគ្នា រវាងក្រុមប៉ូលីសនិងភ្នាក់ងារស៊ើបការណ៍ពិសេស របស់តួកគីផង។
Anadolu បានអះអាងទៀតដែរថា ភ្នាក់ងាររបស់អ៊ីរ៉ង់ទាំងនោះ ត្រូវបានបញ្ជូនមកតួកគីក្នុងគោលបំណងសំខាន់ បង្កើតបណ្តាញដ៏រឹងម៉ាំមួយ ដែលប្រើប្រាស់សម្រាប់ចាប់ខ្លួន អតីតយោធាសំខាន់ៗ របស់អ៊ឺរ៉ង់ ត្រឡប់ទៅកាន់ប្រទេសវិញ។
ប្រភពដដែលបានបន្តដែរថា ភ្នាក់ងារទាំងនោះបានធ្វើការ ផ្តល់ជាលុយដោះដូរយ៉ាងច្រើន ជាមួយនឹងក្រុមគ្រួសាររបស់អតីតយោធា ដើម្បីឈានទៅដល់ការចាប់ខ្លួន និងនាំខ្លួន ហើយបានទាំងគម្រាមកំហែង ក្នុងការបង្កគ្រោះថ្នាក់ដល់សមាជិកគ្រួសារ របស់ពួកគេផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
