ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ រុស្ស៊ីអាចជួយអឺរ៉ុប មិនមែនប្រើប្រេង ជាអាវុធនោះឡើយ

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ ក្នុងពេលថ្មីៗនេះថា ប្រទេសរបស់លោក មិនកំពុង ប្រើប្រាស់ ថាមពលជា អាវុធប្រឆាំងអឺរ៉ុបទេ និងថា រុស្សីតាំងជំហរជាស្រេច ដើម្បីជួយតំបន់ ស្របពេលនៅតែបន្តមាន វិបត្តិថាមពល ។

លោកបាននិយាយ ប្រាប់ទីភ្នាក់ងារ សារព័ត៌មាន CNBC ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធយ៉ាងដូច្នេះថា “យើងមិនកំពុងប្រើប្រាស់អាវុធ ណាមួយនោះទេ។ បើទោះជានៅក្នុងអំឡុងផ្នែក ដ៏លំបាកបំផុត នៃសង្គ្រាមត្រជាក់ក៏ដោយ ប្រទេសរុស្ស៊ី ជាប្រក្រតីតែងតែបំពេញ កាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន និងផ្កត់ផ្គង់ឧស្ម័នដល់អឺរ៉ុប” ។

ដោយពិពណ៌នាសេចក្តីរាយការណ៍ ដែលថា ប្រទេសរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នឲ្យអឺរ៉ុបនោះ លោក ពូទីន បានហៅការចោទ ប្រកាន់បែបនេះថា ជាការបំផ្លើសដោយ ហេតុផលនយោបាយ និងគ្មានអ្វីត្រូវគាំទ្រគំនិតដែលថា យើងប្រើថាមពលជាអាវុធមួយ ប្រភេទនោះទេ តែផ្ទុកទៅវិញ លោកនិយាយថា រុស្ស៊ីកំពុងតែពង្រីកការផ្គត់ផ្គង់ របស់ខ្លួនឲ្យអឺរ៉ុប ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក ពូទីន គឺត្រូវបានធ្វើឡើង ស្របពេលលោកចូលរួម ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ក្នុងទីក្រុងមូស្គូ ដែលបច្ចុប្បន្នគឺជាឆ្នាំទី២០ នៃការផ្គត់ផ្គង់របស់រុស្ស៊ីនោះ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top