ព័ត៌មានអន្តរជាតិ

តួកគី ពង្រីកការលក់ដ្រូន ប្រដាប់អាវុធ ឲ្យអេត្យូពីនិងម៉ារ៉ុក

បរទេស ៖ ប្រទេសតួកគី បានពង្រីកការនាំចេញដ្រូន ប្រដាប់អាវុធ ដោយចរចាកុងត្រាលក់មួយ រវាងម៉ារ៉ុកនិងអេត្យូពី បន្ទាប់ពីការប្រើប្រាស់យ៉ាង ជោគជ័យ នៅក្នុងជម្លោះអន្តរជាតិ នេះបើយោងតាមប្រភពចំនួន៤ ដែលដឹងពីកិច្ចព្រមព្រៀងនោះ ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TEXAS Today News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការដឹកជញ្ជូនដ្រូន ទៅកាន់ប្រទេសអេត្យូពី ប្រថុយនឹងការបង្កឲ្យមានប្រេះស្រាំ ក្នុងចំណងមិត្តភាព ដែលតានតឹងស្រាប់ហើយ រវាងទីក្រុងអង់ការ៉ា និងទីក្រុងគែរ ដែលមានការខ្វែងគំនិតគ្នា ជាមួយទីក្រុងអាឌីសអាបាបា Blue Nile ជុំវិញទំនប់វារីអគ្គិសនី ។

ប្រភពសន្តិសុខអេហ្ស៊ីប ចំនួន២ បាននិយាយថា ទីក្រុងគែរ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប មួយចំនួន ជួយបង្កកិច្ចព្រមព្រៀងនោះចោល ហើយប្រភពអេហ្ស៊ីបទី៣ បាននិយាយថា កិច្ចព្រមព្រៀង ចាំបាច់ត្រូវលើកឡើង និងធ្វើការបញ្ជាក់ ក្នុងកិច្ចចរចាគ្នារវាងទីក្រុងគែរនិងទីក្រុងអង់ការ៉ា ក្នុងគោលបំណងស្តារ ចំណងមិត្តភាពឡើងវិញ ។

គួរបញ្ជាក់ថា ប្រទេសតួកគី ប្រទេសអេត្យូ ពីនិងប្រទេសម៉ារ៉ុក នៅមិនទាន់ធ្វើការប្រកាសជាផ្លូវការ នូវកិច្ចព្រមព្រៀង សម្រាប់ដ្រូនប្រដាប់អាវុធនោះទេ ប៉ុន្តែប្រភពមួយចំនួន ដែលដឹងពីកិច្ចព្រមព្រៀងនោះ បានផ្តល់សេចក្តីលម្អិតនានា ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top