ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ ៖ តៃវ៉ាន់ នឹងមិនចាប់ផ្តើមសង្គ្រាម ជាមួយចិនទេ

បរទេស ៖ ស្របពេលដែលមានការកើនឡើង ក្នុងភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ បង្កឲ្យមានក្តីព្រួយបារម្ភ ជាអន្តរជាតិនោះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់នឹងមិនចាប់ ផ្តើមសង្គ្រាមជាមួយប្រទេសចិនទេ ប៉ុន្តែនឹងការពារ ខ្លួនយ៉ាងពេញទំហឹង ។

លោក Chiu Kuo-cheng តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់កិច្ចប្រជុំគណៈកម្មការរដ្ឋសភាដូច្នេះថា “អ្វីដែលច្បាស់លាស់បំផុតនោះ គឺថា សាធារណរដ្ឋចិន ពិតជានឹងចាប់ផ្តើម ឬក៏បង្កាត់ភ្លើងសង្គ្រាមទេ ប៉ុន្តែប្រសិនបើមាន ការប្រែប្រួល យើងនឹងប្រឈមមុខជាមួយសត្រូវយ៉ាងពេញទំហឹង”។

លោករដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់រូបនេះ បានមានប្រសាសន៍ថា ភាពតានតឹងយោធា ជាមួយប្រទេស ចិន ដែលអះអាងកម្មសិទ្ធិ លើកោះតៃវ៉ាន់ថា ជាទឹកដីខ្លួននោះ គឺបានស្ថិតក្នុងស្ថានភាព ដ៏អាក្រក់បំផុត ក្នុងរយៈពេល៤០ឆ្នាំកន្លងមក ហើយប្រទេសចិន នឹងមានសមត្ថភាព អាចបង្កើនការលុកលុយទ្រង់ទ្រាយធំ នៅត្រឹមឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិ តៃវ៉ាន់នេះ គឺត្រូវបានធ្វើឡើងក្រោយចិនបង្កើតសកម្មភាពកងទ័ពអាកាស ដ៏ធំរយៈពេល៤ថ្ងៃជាប់គ្នា ចូលទៅក្នុងតំបន់កំណត់ការពារដែន អាកាសតៃវ៉ាន់ ជាផ្នែកនៃទម្រង់មួយ ដែលទីក្រុងតៃប៉ិគិតថា ជាការរុកគួនយោធាកើនឡើង ធ្វើដោយទីក្រុងប៉េកាំង៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top